អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​អចលនទ្រព្យ ​ឆៃ លី​ ស៊ា​រៀល​ធី គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​បានទទួល​សិទ្ធិ​លក់​ផ្តា​ច់​មុខ​របស់​គម្រោង បុរី ជេ & ស៊ី
02, Sep 2015 , 8:12 am        
រូបភាព
ដោយ: ថ្មីៗ
បុរី J&C មានផ្ទះ​ល្វែង និង វិ​ទ្បា​កូនកាត់​លក់ ដែលមាន​ទីតាំង​នៅក្រោយ​ផ្សារ​ឈូក​មាស ស្ថិតនៅ​ភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ក្រុងភ្នំពេញ​ដោយ​ធ្វើដំណើរ​តាមផ្លូវ​ឧកញ៉ា​ទ្រី​ហេង។

បុរី​នេះ​គឺជា​ការអភិវឌ្ឍ​ន៏​រួមគ្នា​រវាង​អ្នកវិនិយោគ​ជប៉ុន និង​អ្នកវិនិយោគ​ក្នុងស្រុក​របស់​យើង៕ ក្នុង​បរិបទ​នៃ​ការរស់នៅ​បែប​ថ្មី​ក្នុង​បិ​រេ​វេណ​ដី​ដែលមាន​ទំហំ​ប្រមាណ ២ហិកតា (មិនធំ​ពេក មិនតូច​ពេក) ផ្ទះ​ទាំងពីរ​ប្រភេទ​នេះ​មាន​ចំនួន​សរុប១៣៦ផ្ទះ(លក់បាន​មួយចំនួន​ហើយ) និង​មាន​អគារ​កំពស់​បី​ជាន់​ដែលមាន​អាងទឹក​នៅ​ជាន់​ដំបូល បន្ទប់​ហាត់​កី​ទ្បា និង​ផ្សារ​លក់ទំនិញ រួមមាន​សូន​ច្បារ​នៅ​ចំ​កណ្តាល​ផង​នោះ បានធ្វើអោយ​ការរស់នៅ​ប្រកបដោយ​ផាសុខភាព​និង​សុខដុមរមនា​ដល់​គ្រប់​បណ្តារ​អ្នករស់នៅ​ទាំងអស់។

ជា​បុរី​ដែល​បាន​ចុះបញ្ជី​អជីវ​កម្ម និង​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​គ្រប់​ក្រសួង​និង​ស្ថាប័ន​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សំរាប់​ការសាងសង់​គំរោង​នេះ ព្រមទាំង​មាន​បំបែក​ប្លង់​ក្បាលដី​ជូន​ដល់​អតិថិជន​ទាំងអស់។

១.ទំហំ​ផ្ទះល្វែង​មាន​ទទឹង ៤.៣៣ម X ១៧ម ទំហំ​ដី​មាន​សល់​ខាងក្រោយ​ផ្ទះ ១.៥ម មាន​កំពស់២ជាន់ក​ន្លះ មាន​ឡៅតឿ​ខ្ពស់ស្រឡះ មាន បន្ទប់​គេង៤ បន្ទប់ទឹក៤ ចង្ក្រាន​បាយ​ម៉ូត​ទំនើប មាន​កន្លែង​ចត​ទ្បាន ០១គ្រឿង ជាពិសេស​មាន​ពន្លឺ​ចាំង​ចូលដល់​ក្នុងផ្ទះ​ពី​ដំបូល​ខាងលើ​ត្រង់​ចន្លោះ​ជណ្តើរ​ចំ​កណ្តាល​ផ្ទះ​តែម្តង។

២.ទំហំ​ផ្ទះ​វីឡា​កូនកាត់​មាន​ទទឹង ៥ម X ១0ម ទំហំ​ដី​មាន​សល់​ខាងមុខផ្ទះ ៥.៥ម សំរាប់​ចត​ឡាន ទំហំ​ដី​មាន​សល់​ខាងក្រោយ​ផ្ទះ ១.៥ម មាន​កំពស់២ជាន់ក​ន្លះ មាន បន្ទប់​គេង៣ បន្ទប់ទឹក៣ ចង្ក្រាន​បាយ​ម៉ូត​ទំនើប មាន​កន្លែង​ចត​ទ្បាន ០១គ្រឿង ជាពិសេស​មាន​ពន្លឺ​ចាំង​ចូលដល់​ក្នុងផ្ទះ​ពី​ដំបូល​ខាងលើ​ត្រង់​ចន្លោះ​ជណ្តើរ​ចំ​កណ្តាល​ផ្ទះ​ដូចគ្នា។
លោកអ្នក​អាច​ជាវ​ដោយ​បង់ប្រាក់​ផ្តាច់​ក៏បាន បង់​រំលស់​ពី​ក្រុមហ៊ុន​សំរាប់​រយះពេល ១០ឆ្នាំ​ក៏បាន។

តំលៃ​លក់​របស់​ផ្ទះ​ទាំងពីរ​ប្រភេទ​មាន​ចន្លោះ​ចាប់ពី 89,681.00ដុល្លារ រហូតដល់ 131,241.00ដុល្លារ​អាមេរិក។ សូម​លោកអ្នក​មក​ពិនិត្យ​ផ្ទះ​គំរូ​នៅ​ទីតាំង​បុរី​នេះ​ដោយផ្ទាល់ ឬ​សាកសួរ​ព៍ត​មាន​លំអិត​បន្ថែម​តាមរយះ​ទូរស័ព្ទ​លេខ 078 400 400។

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com