អត្ថបទពាណិជ្ជកម្ម
អាហារូបករណ៍ ល្បីថាពិបាកយក តែអ្នកខ្លះជាប់ពីរ បីបន្តបន្ទាប់គ្នា?
×
អាហារូបករណ៍បរទេសជាច្រើនរយកន្លែង បានផ្ដល់មកសិស្សនិស្សិតកម្ពុជាតាមរយៈស្ថាប័នអាហារូបករណ៍ នាយកដ្ឋានអាហារូបករណ៍ និងស្ថានទូតនានាជាដើម។ អាហារូបករណ៍ទាំងនោះទាមទារលក្ខខណ្ឌជាច្រើន និងមានការប្រកូួតប្រជែងខ្ពស់ ដែលបណ្ដាលឲ្យសិស្សនិស្សិតខ្មែរមានភាពលំបាកក្នុងការចាប់យក ហើយមួយចំនួនទៀត មិនទាំងហ៊ានចូលរួមប្រកួតប្រជែង។
យ៉ាងណាមិញ យើងសង្កេតឃើញថា និស្សិតមួយចំនួនដែលមានប្រវត្តិជាប់អាហារូបករណ៍ មានលទ្ធភាពចាប់យកអាហារូបករណ៍ជាបន្តបន្ទាប់ និងអាចជាប់ដល់ទៅពីរ បីក្នុងពេលតែមួយ ដែលហាក់ដូចជាមានភាពងាយស្រួល ផ្ទុយពីការត្អូញត្អែររបស់និស្សិតទូទៅ។ ចុះហេតុអ្វីបានជានិស្សិតជោគជ័យទាំងនេះអាចចាប់យកអាហារូបករណ៍បានយ៉ាងងាយស្រួលបែបនេះ? តើគេជាសិស្សពូកែ រឺក៏ គេមានខ្សែ?
និស្សិតភាគច្រើន មិនបានយល់ច្បាស់អំពីលក្ខខណ្ឌមួយចំនួនដែលអាចធ្វើឲ្យapplication របស់ពួកគេមានលក្ខណលេចធ្លោរជាងបេក្ខជនដទៃ ជាពិសេសលើគោលបំណង និងសេចក្តីត្រូវការរបស់អាហារូបករណ៍ជាដើម។ បន្ថែមលើនេះទៀត និស្សិតជាច្រើនមិនដឹងថាអាចទៅរកព័ត៌មាន អាហារូបករណ៍នៅឯណា ហើយមិនដែលស្គាល់អ្នកដែលធ្លាប់ជាប់ ដែរអាចសុំការណែនាំ បំភ្លឺផ្លូវដែលអាចដើរទៅរកភាពជោគជ័យបាន។
ផ្ទុយទៅវិញ និស្សិតជោគជ័យដែលអាចចាប់យកអាហារូបករណ៍បានជាបន្ដបន្ទាប់ បានក្ដាប់នូវព័ត៌មានអាហារូបករណ៍ក្នុងដៃយ៉ាងណែន យល់យ៉ាងច្បាស់ពីអាហារូបករណ៍ដែលគេចង់បាន និងបានត្រៀមខ្លួនបានយ៉ាងគ្រប់ជ្រុងជ្រោយ។ ពួកគេមានទំនាក់ទំនងជាមួយនិស្សិតជោគជ័យជារៀមច្បង ហើយក៏ជាអ្នកដែលអាចជួយណែនាំ កែតម្រូវនូវapplicationរបស់ពួកគេ។
និស្សិតជោគជ័យបានពង្រឹងនូវសមត្ថភាពរបស់ខ្លួនគ្រប់ជ្រុងជ្រោយ នឹងយល់ដឹងពីគន្លឹះក្នុងការសរសេរ Personal Statement និងStudy Objective និងការត្រៀមសម្រាប់វគ្គ Interview ដើម្បីអាចបង្ហាញនូវភាពឈានមុខរបស់ខ្លួន ទាក់ទាញគណៈកម្មាការអាហារូបករណ៍។
នេះជាមូលហេតុចំបងដែលជំរុញឲ្យមានសន្និសីទ អាហារូបករណ៍លើកទី៤ ដែលនឹងត្រូវបានរៀបចំឡើងសារជាថ្មីម្ដងទៀត នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៥ នៅវិទ្យាស្ថាន បច្ចេកវិទ្យានៃកម្ពុជា ឬសាលាតិចណូ ក្រោមការសហការគ្នារវាង ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតធំៗប្រចាំនៅកម្ពុជា រួមមាន សហរដ្ឋអាមេរិច បារាំង អង់គ្លេស សហភាពអ៊ឺរ៉ុប អាល្លឺម៉ង ណូវ៉េហ្សេឡង់ អូស្ដ្រាលី ជប៉ុន ថៃ និងកូរ៉េជាដើម និងរៀបចំដោយក្រុមហ៊ុន អនុស្សា អុីវ៉េនផ្លេននើរ។
សន្និសីទនេះមានគោលបំណងបំពេញនូវភាពខ្វះចន្លោះខាងផ្នែកព័ត៌មានអំពីអាហារូបករណ៍ជូនដល់សិស្សនិស្សិតកម្ពុជា និងរួមចំនែកជំរុញទាំងសមត្ថភាព និងទឹកចិត្តនិស្សិតខ្មែរទូទៅ ឲ្យព្យាយាមពង្រឹងនូវសម្ថភាពរបស់ខ្លួន ដើម្បីអាចចាប់យកអាហារូបករណ៍កាន់តែច្រើន និងមានទំនុកចិត្ត ក្រោយយល់ដឹងពីគន្លឹះជោគជ័យ។ មួយវិញទៀត សន្និសីទអាហារូបករណ៍ នឹងបង្កើតនូវឱកាសសម្រាប់និស្សិត ក្នុងការផ្សាភ្ជាប់នូវទំនាក់ទំនងជាមួួយបុគ្គល សំខាន់ៗក្នុងវិស័យអាហារូបករណ៍ ដូចជាអ្នកផ្ដល់អាហារូបករណ៍ គណៈកម្មាការអាហារូបករណ៍ និងបញ្ញវន្តជោគជ័យ ដែលជាអ្នកអាចតម្រងទិសដល់និស្សិតកម្ពុជា។
សន្និសីទ និងពិព័រណ៍អាហារូបករណ៍លើកទី៤នេះ ឧបត្ថម្ភធំដោយក្រុមហ៊ុនថ្នាំពណ៌ជាតិ។ សម្រាប់ព័ត៌មានបន្ថែម និងការជាវសំបុត្រ ទាក់ទងលេខទូរស័ព្ទ 077 826 783។
© រក្សាសិទ្ធិដោយ thmeythmey.com