ជាតិ
មនុស្ស២០នាក់​ស្លាប់ និង​របួស​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១ខែកញ្ញា
02, Sep 2015 , 9:21 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស៤នាក់​បាន​ស្លាប់ និង១៦នាក់​រងរបួស​ធ្ងន់ និង​ស្រាល នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៩លើក នៅ​ទូទាំងប្រទេស នៅ​ថ្ងៃទី១ ខែកញ្ញា។ នេះ​បើតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។



បើតាម​ប្រភព​ដដែល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៩លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត ១៣គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន៩គ្រឿង រថយន្ត​ធុន​តូច៣គ្រឿង យានផ្សេង១គ្រឿង​និង​ថ្មើរជើង​ម្នាក់។

មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​គឺ​មកពី​បើកបរ​ហួស​ល្បឿន៥លើក មិន​គោរព​សិទ្ធ២លើក ប្រជែង​គ្រោះថ្នាក់១លើក និង​ស្រវឹង១លើក ក្នុងនោះ​អ្នក​​គ្រោះថ្នាក់​ជិះម៉ូតូមិន​ពាក់មួក​សុវត្ថិភាពចំនួន​១៥នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com