អត្ថបទពាណិជ្ជកម្ម
យុគ​ចិន្តា៖ «ឱក សុគន្ធ​កញ្ញា ជា​តារាចម្រៀង​ដើរ​ទាន់​បច្ចេកវិទ្យា»
02, Sep 2015 , 9:50 am        
រូបភាព
ដោយ: ថ្មីៗ
 
ឱក សុគន្ធ​កញ្ញា មិន​ត្រឹមតែ​ជា​តារាចម្រៀង​ដ៏​ល្បី​មួយរូប ថែមទាំង​ត្រូវបាន​គេ​ស្គាល់​យ៉ាងច្បាស់​ថា ជា​តារា​មួយរូប​ដែល​ដើរ​ទាន់​បច្ចេកវិទ្យាថ្មី។ ថ្មីៗនេះ តារា​ក្នុង​ចិត្ត​យុវវ័យ​រូបនេះ​បាន​បង្ហើប ប្រាប់​ទៅកាន់​ទស្សនិកជន​ពី​គន្លឹះ​ពិសេស នៃ​ជោគជ័យ​នៅក្នុង​អាជីព​របស់​នាង នៅក្នុង កម្មវិធី​ស៊ីធីអ៊ិន​ប៉ុស្តិ៍​លេខ21 កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ទី27 សីហា កន្លងទៅ។
 
ក្នុង​សម្លៀកបំពាក់​រ៉ូ​ប​ពណ៌​ស​ដ៏​ថ្លៃថ្នូ កំពូល​តារាចម្រៀង ឱក សុគន្ធ​កញ្ញា បាន បង្ហើរ​សំនៀង​យ៉ាង​ពិ​រោះ​រណ្តំ​ចិត្ត ដោយ​ដាក់​មនោសញ្ចេតនា​យ៉ាង​ជ្រាលជ្រៅ ជាមួយនឹង ទូរស័ព្ទដៃ​ថ្មី Galaxy Note 5 របស់​នាង នៅក្នុង​បទ​ចម្រៀង « អស់ចិត្ត​អស់​ថ្ម» ។
 
តាមរយៈ​បទសម្ភាសន៍​នេះ ជាមួយ​ពិធី​ការិនី​មិនចេះ​ចាស់ អ្នកនាង យុគ ចិន្តា គេ​សង្កេតឃើញថា ឱក សុគន្ធ​កញ្ញា គឺជា​តារាចម្រៀង​មួយរូប   ដែល​និយម​ប្រើប្រាស់​ផលិតផល​បច្ចេកវិទ្យាទំនើបៗ របស់​សាម​សុង ធ្វើជា​ជំនួយការ​ក្នុង​ការងារ​ប្រចាំថ្ងៃ ដើម្បី​ភាពជោគជ័យ​របស់​នាង។ អ្នកនាង យុគ ចិន្តា បាន​សរសើរ​ថា ៖ «ក្នុងចំណោម តារា​នៅ​កម្ពុជា​យើង បង​ឃើញថា ប្អូន​ជាតា​រា​ម្នាក់​ដែល​លេចធ្លោ​ជាងគេ​ផ្នែក​បច្ចេកវិទ្យា​ទំនើប។ មិន​សរសើរ​មិនបាន!»
 
សុគន្ធ​កញ្ញា​បាន​និយាយថា «ពេលខ្លះ​ខ្ញុំ​ចូលចិត្ត​ឆែក​មើល​ការ​ផាត់មុខ ក៏ដូចជា​ម៉ូត​សក់ តាម​អ៊ី​ន​ធឺ​ណែ​ត ដើម្បី​បាន​គំនិត​មក​កែច្នៃ​ខ្លួនឯង​បន្ថែម ជាមួយនឹង​ពណ៌​រូបភាព​ច្បាស់ ត្រជាក់​ភ្នែក ដូច​ធម្មជាតិពិតៗ វា​ងាយស្រួល​ឲ្យ​ខ្ញុំ​បង្ហាញ​ទៅ​អ្នក​ផាត់មុខ​របស់ខ្ញុំ»
 
សុគន្ធ​កញ្ញា​បាន​បន្តថា «ពេលខ្លះ​ខ្ញុំ​ប្រើ​ប៊ិក S Pen ដើម្បី​គូរ​ព្រាង​ច្នៃ​ម៉ូត​សម្លៀកបំពាក់​នៅលើ ទូរស័ព្ទដៃ Note 5 រួច​ផ្ញើ​ទៅ​ឲ្យ​ជាង ដើម្បី​បាន​ម៉ូត​សម្លៀកបំពាក់ស្អាតប្លែកៗ សម្រាប់ ចូលរួម​កម្មវិធី និង​សម្រាប់​មុខ​ជំនួញ​សំអាងការ​របស់ខ្ញុំ»។ 
 
ក្រៅពី​មុខងារ​ទាំងនេះ សុគន្ធ​កញ្ញា បាន​ប្រាប់ថា នាង​បាន​ទាញ​អត្ថប្រយោជន៍​ពី​ការប្រើ ប្រាស់​ទូរស័ព្ទដៃ​ទំនើប​របស់​នាង ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយនឹង​អ្នកគាំទ្រ​របស់​នាង។ នាង​ថា ៖ «ថ្វីត្បិតតែ​ខ្ញុំ​ជា​តារា​ក៏ពិតមែន តែ​ការរស់នៅ​ប្រចាំថ្ងៃ​ក៏​មិន​ខុសពី បងប្អូន​ទស្សនិកជន​ប៉ុន្មាន​ដែរ ដោយ​គ្រាន់តែ​ពេលខ្លះ​ការងារ​មាន​ភាព​មមាញឹក មិនសូវ​ជា មាន​ពេល​ជួបជុំ​ជាមួយ​ក្រុមគ្រួសារ ប៉ុន្តែ​ទោះបីជា​រវល់​យ៉ាងណាក៏ដោយ ខ្ញុំ​ក៏​តែងតែ​ឆ្លៀត ពេល​ខ​ល​តាម Skype ឬ LINE ចំណែក​អ្នកគាំទ្រ​របស់​របស់ខ្ញុំ ពួកគាត់​តែងតែ​តាមដាន សកម្មភាព​របស់ខ្ញុំ តាមរយៈ Facebook និង Instagram»។
 
មិន​ត្រឹមតែ​ប៉ុណ្ណេះ នៅក្នុង​កម្មវិធី ស៊ីធីអ៊ិន ប៉ុស្តិ៍​លេខ21  កញ្ញា ឱក សុគន្ធ​កញ្ញា បាន បង្ហាញ​នូវ​ការពេញចិត្ត​យ៉ាងខ្លាំង ជាមួយនឹង Galaxy Note 5 ដោយបាន​សុំ​អ្នកនាង យុគ ចិន្តា ថតរូប Selfie  ព្រមទាំង​ចុះហត្ថលេខា​លើ​រូបថតភ្លាមៗតែម្តង ធ្វើ​ឲ្យ​អ្នកនាង យុគ ចិន្តា ទប់​សរសើរ​មិនបាន។ តារា​រូបនេះ​បាន​បន្ថែមថា «ជាមួយនឹង​ការថតរូប ពេលនេះ​គ្មានអ្វី​ស្រួល​ជាង​ទូរស័ព្ទដៃ​ទេ ថត​ភ្លាម សរសេរ​ភ្លាម បង្ហោះ​ភ្លាម! ប៉ុន្តែ​លើសពីនេះទៅទៀត នៅលើ Note 5 អាច​ឲ្យ​យើង សរសេរ​អក្សរ​ដៃ ឬ​ចុះហត្ថលេខា​បានភ្លាមៗ គួរ​ឲ្យ​ពេញចិត្ត​ជាទីបំផុត»។
 
គួររំលឹកថា ទូរស័ព្ទដៃ​ទំនើប Galaxy Note 5 ទើប​សម្ពោធ​កាលពី​ថ្ងៃ​សៅរ៌​កន្លងទៅ ដែល​ទទួលបាន​ការគាំទ្រ និង​លក់ដាច់​បំផុត ក្នុងចំណោម​ប្រភេទ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​នទំនើបៗទាំងអស់។ 
 
អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព ថ្មីៗជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក។
 
ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.comនិង global.samsungtomorrow.com 
 

© រក្សាសិទ្ធិដោយ thmeythmey.com