ជាតិ
នារី​ខ្មែរ​រងគ្រោះ៥នាក់​ទៀត ត្រូវបាន​ជួយសង្គ្រោះ​ពី​ប្រទេស​ចិន
03, Sep 2015 , 9:15 am        
រូបភាព
ដោយ: ថ្មីៗ
ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ក្រុង​សៀង​ហៃ ប្រទេស​ចិន បាន​សហការ​ជាមួយ​ប៉ូលីស​ក្រុង​សៀង​ហៃ ជួយសង្គ្រោះ​ស្ដ្រី​ខ្មែរ​រងគ្រោះ​ទាំង៥នាក់​ទៀត ដែល​បាន​ចាញ់បោក​មេខ្យល់​នាំយកទៅ​រៀបការ​ជាមួយ​បុរស​គ និង​សតិ​មិនល្អ​ជនជាតិ​ចិន ហើយ​ត្រូវ​ប្តី​វាយ​ធ្វើបាប។



បើតាម​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹងធ្វើ​មាតុភូមិនិវត្តន៍​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ១១យប់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំនេះ តាម​ជើងយន្តហោះ MU759 ។

បើតាម​អ្នកនាំពាក្យ​ដដែល ជនរងគ្រោះ​ទាំង៥នាក់ ក៏ដូចជា​ស្ត្រី​ខ្មែរ​រងគ្រោះ​ផ្សេងទៀត ត្រូវបាន​មេខ្យល់​រៀបចំ​ឲ្យ​ធ្វើដំណើរ​ពី​កម្ពុជា​ទៅ​ទីក្រុង​ហូជីមិញ​តាម​រថយន្ត បន្ត​ពី​ហូជីមិញ​ទៅ​ហាណូយ​តាម​យន្តហោះ និង​ពី​ហាណូយ​ទៅ​ប្រទេស​ចិន តាម​ទូក។

ជាមួយគ្នានេះដែ​ឬ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានស្នើ​ស្ថានទូត​ចិន​កុំ​ឲ្យ​ផ្តល់​ទិដ្ឋាការ​ឲ្យ​ស្ត្រី​ខ្មែរ​ចេញទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន ដើម្បី​ទប់ស្កាត់​ការបោកប្រាស់​ស្ត្រី​ខ្មែរ​ពី​ពួក​មេខ្យល់៕










© រក្សាសិទ្ធិដោយ thmeythmey.com