អត្ថបទពាណិជ្ជកម្ម
ទីភ្នាក់ងារ USAID និង​អង្គការ​ជា​ដៃគូ​នានា សហការ​ជាមួយ​វិស័យ​ឯកជន​ដើម្បី​គាំទ្រ​យុទ្ធនា​ការប្រមូល​មូលនិធិ​ជួយ​សង្គម​ស៊ីវិល​កម្ពុជា
03, Sep 2015 , 10:00 am        
រូបភាព
ដោយ: ថ្មីៗ
រាជធានី​ភ្នំពេញ ថ្ងៃទី27 សីហា 2015 -   ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ  អន្ដរជាតិ​ដែល​ហៅ​កាត់​ថា USAID និង​គម្រោង​គំនិត​ច្នៃប្រឌិត​អភិវឌ្ឍ (Development Innovations) របស់ខ្លួន បាន​ចូលរួម​ជាមួយ​អង្គការ Cambodian NGO ACTION IEC ក្នុង​ពិធី​ចុះហត្ថលេខា​លើ អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន សែ​ល​កាត ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ចល័ត លំដាប់​ឈានមុខ​នៅ​កម្ពុជា ដើម្បី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​មុខងារ​កម្មវិធី​ប្រមូល​មូលនិធិ​បណ្តាញ អ៊ី​ន​ធើ​ណិ​ត​មួយ​ដើម្បី​គាំទ្រ​ដល់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា (CSOs) ជាច្រើន។

កម្មវិធី តោះ​ហ្វា​ន់ (TOS Fund) ដែលមាន​ន័យ​ជា​ខេមរភាសា​ថា “តោះ​ផ្ដល់ជំនួយ​មូលនិធិ” នឹងត្រូវ​ដាក់ ឲ្យ​ប្រើប្រាស់​ជា​ប្រព័ន្ធ​ប្រមូល​មូលនិធិ​តាម​អ៊ី​ន​ធើ​ណិ​ត​សម្រាប់​ជួយ​ដល់​អង្គការ​សង្គម​ស៊ីវិល​កម្ពុជា​ដែល កំពុង​ស្វែងរក​ប្រភព​ជំនួយ​ធនធាន​សមស្រប​នៅក្នុង​ស្រុក​ស្របពេល​ប្រភព​ជំនួយផ្សេងៗពី​បរទេស​នានា​ត្រូវបាន​កាត់បន្ថយ​ដោយសារ​កំណើន​លូតលាស់​នៃ​សេដ្ឋកិច្ចកម្ពុជា។ មុខងារ​កម្មវិធី​ប្រមូល​មូលនិធិ អន្តរជាតិ​ភាគច្រើន មិនអាច​ផ្តល់​ជម្រើស​សម្រាប់​ទទួល​វិភាគទាន​ក្នុងស្រុក​បានទេ ម្យ៉ាងទៀត​នៅ​កម្ពុជា មធ្យោបាយ​ប្រមូល​មូលនិធិ​តាម​អន​ឡាញ​ក៏​នៅមាន​កម្រិតណា​ដែល​មិនអាច​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ចូលរួម​គាំទ្រ​បុព្វហេតុ​សង្គម​បាន​នៅឡើយ។ ការអភិវឌ្ឍ​បច្ចេកវិទ្យា​សម្រប សម្រួលការ​ប្រមូល​មូលនិធិ​ក្នុងស្រុក អាច​បង្កើន​ទាំង​ជំនួយ​មូលនិធិ​ជាតិ និង​អន្តរជាតិ​ផងដែរ។ ដូច្នេះ​អង្គការ Action IEC កំពុង​នាំមុខ​ដើម្បី​ដំណើរការ​មុខងារ កម្មវិធី​ប្រមូល​មូលនិធិ​ដំបូង​គេ​ដែល​មិន​ធ្លាប់​មាននៅ​ប្រទេស​កម្ពុជា។

Action IEC ជា​អង្គការ​សង្គម​ស៊ីវិល​កម្ពុ​ជាមួយ​ដែលមាន​បេសកកម្ម​លើកកម្ពស់​ការអប់រំ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្របតាម​វប្បធម៌ (វីដេអូ វិទ្យុ IEC ការផ្សព្វផ្សាយ ការបង្ហាញ​នៅលើ​ទូរស័ព្ទ និង​គេ​ទំព័រ ផ្សេង)។ អង្គការ​នេះ​បានធ្វើការ​យ៉ាង​ទូលំទូលាយ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​ក្នុងស្រុក​និង​អន្តរជាតិ (CSOs) នៅក្នុង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ពីរ​ទសវត្ស​ចុងក្រោយ​នេះ ក្រោម​ជំនួយ​ឧបត្ថម្ភ​គាំទ្រ ក្រៅ​ប្រព័ន្ធ​ពី​ទីភ្នាក់ងារ USAID ។

យោងតាម​ប្រសាសន៍​លោកស្រី រី​បេ​កា ប្លេ​ក នាយក​បេសកកម្ម​របស់​ទីភ្នាក់ងារ USAID ប្រចាំ​នៅ កម្ពុជា​បានឱ្យដឹងថា៖ “មុខងារ​កម្មវិធី​ប្រមូល​មូលនិធិ​របស់ Action IEC អាចជួយ​អង្គការក្រៅរដ្ឋាភិបាល​ក្នុងស្រុក​នានា​ឲ្យ​បន្ត​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។ មុខងារ​កម្មវិធី​នេះ នឹង​ជួយ​បង្កើន​ទំនុក ចិត្ត​សម្រាប់​អ្នកចូលរួម​គាំទ្រ​កម្ពុជា​តាមរយៈ​ការលើកកម្ពស់​គុណភាព​ក្នុង​របាយការណ៍​លក្ខខណ្ឌ និង ប្រព័ន្ធ​បង់ប្រាក់​ដែល​ធានាបាន​នូវ​តម្លាភាព​ក្នុង​របៀប​នៃ​ការគ្រប់គ្រង​ប្រើប្រាស់​ជំនួយ​មូលនិធិ​ជាដើម”

តាម​អនុស្សារណៈ​នៃ​កិច្ចព្រមព្រៀង​ជា​ដៃគូ​នេះ សែ​ល​កាត នឹង​សហការ​ឧបត្ថម្ភ​សម្រាប់​គំនិត​ផ្ដួចផ្ដើម ប្រមូល​មូលនិធិ​នេះ រួមមាន​ទាំង​ការទិញ​អាជ្ញាប័ណ្ណ​សម្រាប់​ភ្ជាប់​កម្មវិធី​ប្រមូល​មូលនិធិ និង​ការ​ផ្តល់ជំនួយ​ជា​មធ្យោបាយ​បង់ប្រាក់​បរិច្ចាគ​តាមរយៈ​លេខ​កូដ​ខ្លី​ជា​សារ SMS និង​ការបង់ប្រាក់​តាម​កាត​ទូទាត់ សែ​ល​កាត​ផងដែរ។ គម្រោង​គំនិត​ច្នៃប្រឌិត​អភិវឌ្ឍ​របស់​ទីភ្នាក់ងារ USAID នឹង​ជួយ​គាំទ្រ ដល់​ការអភិវឌ្ឍ មុខងារ​កម្មវិធី និង​ជួយ​លើកស្ទួយ​យុទ្ធនាការ​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព ចំណាប់អារម្មណ៍ និង​ការគាំទ្រ​ពី​មជ្ឈដ្ឋានផ្សេងៗដល់​គំនិត​ផ្តួចផ្តើម​នេះ​ផងដែរ។

លោក Niek Van Veen នាយក​ទីផ្សារ​របស់​ក្រុមហ៊ុន សែ​ល​កាត បាន​មានប្រសាសន៍ថា៖ " មាន​អង្គការ​មិនមែន​រដ្ឋាភិបាល​ច្រើនណាស់ មានបំណង​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​ស៊ីវិល​កម្ពុជា ប៉ុន្តែ ត្រូវ​ជួប​បញ្ហា​ប្រឈម​ជាច្រើន។ យើង​ជឿថា​ជោគជ័យ​នៃ​គំនិត​ផ្តួចផ្តើម​ទាំងនេះ​ពិតជា​ទាក់ទាញ​ទំនុកចិត្ត កាន់តែ​ទូលំទូលាយ​ពី​សំណាក់​ការគាំទ្រ និង​ការចូលរួម​ក្នុងស្រុក។ កង្វះខាត​ការយល់ដឹង និង​កង្វះ​មធ្យោបាយ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួមចំណែក​សម្រាប់​គំនិត​ផ្តួចផ្តើម​ទាំងនេះ គឺជា​ឧបសគ្គ​មួយ ដែល​ត្រូវ​ជម្នះ​ឲ្យ​បាន។ ក្នុង​ភាពជា​ដៃគូ​ជាមួយ​ទីភ្នាក់ងារ USAID ការលើកឡើង​នូវ​កម្មវិធី  តោះ​ហ្វា​ន់ នេះ  គឺ​ដើម្បី​ជម្នះ​រាល់​ឧបសគ្គ​រារាំង​ទាំងនេះ។ ក្នុងនាម​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ យើង​មើលឃើញថា​វា​មិន​ត្រឹមតែ​ជា​ឱកាស​មួយ​ដើម្បី​តបស្នង​ដល់​សង្គម​នោះទេ ប៉ុន្តែ​ជា​កាតព្វកិច្ច​ក្នុងការ​ផ្តល់នូវ​ទំនាក់ ទំនង​ដែល​មិន​គ្រាន់តែ​សម្រាប់​ការកម្សាន្ត​នោះដែរ ប៉ុន្តែ​ក៏​ជា​មធ្យោបាយ​ដ៏​មាន​ប្រយោជន៍​ជាច្រើន​ទៀត​ក្នុងការ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ដែល​ផ្ដល់​សារៈសំខាន់​ចំពោះ​ពួកគេ ហើយ​ផលប៉ះពាល់​សម្រាប់​ពួកគេ ក៏​ជា​ផលប៉ះពាល់​ដល់​សហគម​ន៍​ផង។ "

ការសម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ប្រើប្រាស់​មុខងា​រ​កម្មវិធី តោះ​ហ្វា​ន់ ជា​ផ្លូវការ នឹងត្រូវ​ធ្វើឡើង​នៅក្នុង ខែកញ្ញា 2015 នេះ។ យុទ្ធនាការ​សាកល្បង​ខ្លះ​ចំនួន 15 ត្រូវបាន​រំពឹងថា​នឹង​បាន​ជ្រួតជ្រាប​យ៉ាង ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួនធំ​ឲ្យ​ងាក​មក​គាំទ្រ និង​ចាត់ទុកថា​វា​មាន​សារៈសំខាន់​ចំពោះ​ខ្លួន។ ដោយ​ផ្អែកលើ​ចំនួន​ថវិកា​នៃ​មូលនិធិ​ដែល​ប្រមូលបាន គម្រោង​សាកល្បង​ពី​បណ្ដា​អង្គការ​ចំនួន 15 អាចជួយ​សម្រួល និង​បង្កើន​ទៅកាន់​កម្រិត​ខ្ពស់​ជា​លំដាប់​នាពេល​អនាគត​ជាមួយ​ជំនួយ​មូលនិធិ​ដែល បាន​ពី​វិស័យ​ឯកជន​ផង និង​ជំនួយ​ដែល​បានមកពី​ការធ្វើ​យុទ្ធនាការ​ដោយ​អង្គការ​ដោយ​ខ្លួន​ផ្ទាល់​ផង ដែរ។

លោក Cedric Jancloes អ្នកសម្របសម្រួល​គម្រោង របស់​អង្គការ  ACTION IEC បាន​ឲ្យ​ដឹងថា “ការប្រមូល​មូលនិធិ​អន​ឡាញ (Crowdfunding) គឺជា​គោល​គំនិត​ថ្មី​ដែល​ទាមទារ​ការខិតខំ​ប្រឹង​ប្រែង អត់ធ្មត់​ខ្ពស់ និង​ជំនាញ​បច្ចេកវិទ្យា​ដើម្បី​ឲ្យ​ដំណើរការ​ទៅបាន​នៅ​កម្ពុជា។ នេះ​ជា​មូលហេតុ​ដែល​យើង មានសំណាង និង​ត្រេកអរ​បំផុត​ដែល​បាន​ការជួយជ្រោមជ្រែង​ពេញទំហឹង​ពី​សំណាក់​ផ្នែក​ទទួលបន្ទុក វិស័យ​អភិវឌ្ឍន៍ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរស័ព្ទ។ តោះ​ហ្វា​ន់ គឺជា​ច្រក​ថ្មី​មួយ​សម្រាប់​អ្នក​ដែល​ចង់​ជួយ​គ្នា ទៅវិញទៅមក​នៅ​កម្ពុជា។ មាន​បុព្វហេតុ​ដើម្បី​សង្គមល្អៗច្រើនណាស់ ហើយក៏​មានគំនិត​អស្ចារ្យថ្មីៗ ច្រើនណាស់​ដែរ​ជា​រៀងរាល់ថ្ងៃ ដែល​ត្រូវការ​មូលនិធិ។ យើង​ត្រៀម​ផ្សារភ្ជាប់​គោល​គំនិត​ទាំងនោះ ទៅនឹង​មនុស្ស និង​សង្គម”
 
សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង៖

លោក Cedric Jancloes
អង្គការ  Action IEC
អ៊ី​ម៉ែ​ល៖ [email protected]/[email protected]
ទូរស័ព្ទ៖ +855 12 803 670

លោក Niek Van Veen
ក្រុមហ៊ុន CamGSM co. Ltd (សែ​ល​កាត)
អ៊ី​ម៉ែ​ល៖ [email protected]
ទូរស័ព្ទ៖+855 89 999 700


លោក កាំ​ង តុង​ងី មន្ត្រី​ទំនាក់ទំនង
គម្រោង​ច្នៃប្រឌិត​អភិវឌ្ឍ​របស់​ទីភ្នាក់ងារ USAID
អ៊ី​ម៉ែ​ល៖ [email protected]
ទូរស័ព្ទ៖ +855 016 335800

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com