អត្ថបទពាណិជ្ជកម្ម
លោក​ឆន សុ​វណ្ណា​រាជ និង​កញ្ញា មាន សុនី​តា ចុះ​ជួប​លើកទឹកចិត្ត​និស្សិត NPIC កំពុង​សិក្សា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ក្នុង​កម្មវិធី Samsung Tech Institute
03, Sep 2015 , 10:33 am        
រូបភាព
ដោយ: ថ្មីៗ
 
 
 
ភ្នំពេញ (ថ្ងៃទី 02 កញ្ញា ឆ្នាំ 2015)--តារាចម្រៀង និង​តារា​សម្តែង​ដែល​ចាប់អារម្មណ៍​ជាមួយ បច្ចេកវិទ្យា លោក ឆន សុ​វណ្ណា​រាជ និង​កញ្ញា មាន សុនី​តា បាន​ចុះ​ជួប​លើកទឹកចិត្ត ដល់​និស្សិត​ដែល​កំពុង​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ផ្នែក​ផលិតផល​អេ​ឡិច​ត្រូ​និ​ច (Samsung Tech Institute) ចំនួន62នាក់ ដែល​រៀបចំ​ដោយ​ក្រុមហ៊ុន​សាម​សុង​ថៃ អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​នៅ​កម្ពុជា  នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​នៃ​កម្ពុជា (NPIC) កាល ពីថ្ងៃ​ទី 02 ខែ កញ្ញា​នេះ ដើម្បី​ជួយ​លើកទឹកចិត្ត​ដល់​និស្សិត​ដែល​ចូលរួម​ឲ្យ​ខិតខំ​យក ចិត្ត​ទុកដាក់​លើ​ការសិក្សា​បន្ថែមទៀត។
 
លោក ឆន សុ​វណ្ណា​រាជ បាន​ថ្លែង​លើកទឹកចិត្ត​ដល់​និស្សិត​ទាំងអស់​ថា៖ «ខ្ញុំ​យល់ថា នេះ ជា​កម្មវិធីសិក្សា​ដ៏​ពិ​សេសមួយ​ដែលមាន​សាស្ត្រាចារ្យ​ដ៏​ឆ្នើម​ជាមួយនឹង​ការបំពាក់​ផលិតផល សាម​សុងទំនើបៗសម្រាប់​ការអនុវត្ត​ជាក់ស្តែង ដូច្នេះ​សូមប្អូនៗទាំងអស់​ខិតខំ​រៀនសូត្រ និង​ក្រេបជញ្ជក់​ចំណេះដឹង​ពី​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ ឲ្យ​បាន​ច្រើន​តាម​លទ្ធភាព ដែល​អាច​ធ្វើបាន។ បើ​ចេះ​ជំនាញ​ពិតប្រាកដ អ្នក​ទាំងអស់គ្នា​ពិតជា​ងាយស្រួល​ក្នុង ការស្វែងរក​ការងារ​ធ្វើ​ជាមិនខាន ត្បិត​ទីផ្សារ​នៃ​ផលិតផល​អេ​ឡិច​ត្រូ​និ​ចរ​បស់​ក្រុមហ៊ុន សាម​សុង​នាពេល​បច្ចុប្បន្ន​មិនថាតែ​ទូរស័ព្ទដៃ ទូរ​ទឹកកក ទូរទស្សន៍ និង ផលិតផល ផ្ទះបាយផ្សេងៗ សុទ្ធតែ​កំពុង​ពេញនិយម​ប្រើប្រាស់​ទាំង​នៅក្នុង​ប្រទេស​កម្ពុជា និង​នៅ​ជុំវិញ ពិភពលោក»។ 
 
តារា​ល្បីឈ្មោះ កញ្ញា មាន សុនី​តា និង លោក ឆន សុ​វណ្ណា​រាជ   ក៏បានផ្តល់​ឲ្យ​សម្ភារៈ​សិក្សា មួយចំនួន​ដល់​និស្សិត​ទាំងនោះ​រួមមាន សៀវភៅ ប៊ិក ខ្មៅ​ដៃ បន្ទាត់ ក្រដាស​កត់ត្រា  និង របស់របរផ្សេងៗទៀត​សម្រាប់​ប្រើប្រាស់​ក្នុងការ​សិក្សា​រៀនសូត្រ​ប្រចាំថ្ងៃ ។ 
 
វគ្គ​បណ្តុះបណ្តាល​ផ្នែក​ផលិតផល​អេ​ឡិច​ត្រូ​និ​ចនេះ មាន​រយៈពេល4ខែ ដែល​បាន​ចាប់ ផ្តើម​តាំងពី​ថ្ងៃទី24 ខែមិថុនា នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃទី24 ខែតុលា ឆ្នាំ2015 នេះ។ និស្សិត​ដែល ចូលរួម​ទាំងអស់​បាន​ទទួល​ការបណ្តុះបណ្តាល​ទៅលើ​ការតំឡើង ការជួសជុល​និង ដំណោះស្រាយ​បញ្ហាផ្សេងៗទៅលើ​ផលិតផល​បច្ចេកវិទ្យា​មានដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក ម៉ាស៊ីន​បោកគក់ និង​ទូរស័ព្ទដៃ​ជាដើម។  និស្សិត​ឆ្នើម​ចំនួន6នាក់ នឹងត្រូវ​បានជ្រើសរើស​ចុះ​កម្មសិក្សា​នៅ​មជ្ឈមណ្ឌល​ផ្នែក​សេវាកម្ម​របស់​ក្រុមហ៊ុន​សាម​សុង ដែល​ពួកគាត់​ទាំងអស់​អាចមាន​ឱកាស​ក្លាយជា​បុគ្គលិក​ពេញសិទ្ធិ​នៅ​ការិយាល័យ​អេ​ឡិច​ត្រូ​និ​ចរ​បស់​សាម​សុង។ 
 
ឯកឧត្តម​នាយក ប៊ុន ភា​រិន្ទ នាយក​នៃ​វិទ្យាស្ថាន​ពហុបច្ចេកទេស​បាន​មានប្រសាសន៍ថា៖ «ខ្ញុំ​សូម​អរគុណ​ដល់ក​ញ្ញា មាន សុនី​តា និង លោក ឆន សុ​វណ្ណា​រាជ ដែល​បាន​ចំណាយ ពេល​ដ៏​មាន​តំលៃ​មក​លើកទឹកចិត្ត ក៏ដូចជា​ផ្តល់​ជា​សម្ភារៈ​សិក្សា​ដល់​និស្សិត​ដែល​កំពុង តែ​ខ្វះខាត។ នេះ​ពិតជា​ទង្វើ​ដ៏​គួរ​ឲ្យ​កោតសរសើរ​មួយ» 
 
លោក​សាស្ត្រាចារ្យ ស្រី ភា​រុណ  ដែល​កំពុង​បង្រៀន​បច្ចេកទេស​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ដល់ និស្សិត​ទាំងនេះ​បាន​មានប្រសាសន៍ថា៖ «វគ្គ​សិក្សា​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និង​ទូរស័ព្ទ​របស់ សាម​សុង​នេះ​អាចជួយ​ឲ្យ​និស្សិត​រៀន​និង​អនុវត្ត​ជាក់ស្តែង​ជាមួយនឹង​ផលិតផល​ទំនើប ដែល​កំពុង​ទទួល​ការពេញនិយម​ពី​សំណាក់​អ្នកប្រើប្រាស់។ » 
 
និស្សិត​ហួត ជំនិត ដែល​កំពុង​រៀន​ឆ្នាំ​ទី 4 នៃ NPIC បា​នប​ញេ្ច​ញ​ចំណាប់អារម្មណ៍​ថា៖  «ខ្ញុំ​បាន​រៀន​នូវ​ចំណេះដឹង​ជាច្រើន​ទាក់ទង​និង​ការតំឡើង និង​ការជួសជុល​សំភារៈ​ទំនើប ដែល​ខ្ញុំ​អាច​យក​ចំណេះដឹង​ទាំងនេះ​ទៅប្រើ​បាន​នៅពេលដែល​ខ្ញុំ​បញ្ចប់​ការសិក្សា»
 
លោក ឆែ សុខ​ឡេង ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន សាម​សុង អេ​ឡិច​ត្រូ​និ​ច ប្រចាំ​នៅ​កម្ពុជា បាន​មានប្រសាសន៍ថា៖ «ក្រុមហ៊ុន សាម​សុង នៅតែ​បន្ត​គាំទ្រ​ដល់ និស្សិត​កម្ពុជា​ក្នុងការ​ស្វែងយល់​អំពី​បច្ចេកវិទ្យា​ថ្មី​តាមរយៈ​វគ្គ​បណ្តុះបណ្តាល និង​ការចុះ កម្មសិក្សាផ្សេងៗដើម្បី​ជា​ប្រយោជន៍​ប្រជាជន​ទាំងអស់គ្នា»។
 
អំពី​ក្រុមហ៊ុន Samsung Electronics co., Ltd
គឺជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ពិភពលោក​ផ្នែក​បច្ចេកវិជ្ជា​ដោយ​ផ្តល់​លទ្ធភាព ថ្មីៗជូន​មនុស្ស​គ្រប់រូប គ្រប់​ទី កន្លែង។ តាមរយៈ ការបង្កើត​ថ្មី និង​របកគំហើញ​ឥតឈប់ឈរ យើង​កំពុងតែ​ផ្លាស់ប្តូរ​ឲ្យ​កាន់តែ ប្រសើរឡើង​នូវ​ពិភព ទូរទស្សន៍ ស្មា​ត​ហ្វូ​ន កុំព្យូទ័រ​ផ្ទាល់ខ្លួន កុំព្យូទ័រ​លើ​តុ ម៉ាស៊ីនថតរូប ឧបករណ៍ ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍​វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ ដោយ​ប្រើ​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ  LED។ យើង​មាន​បុគ្គលិក​ចំនួន 307.000 នាក់ នៅ​ទូទាំង 84 ប្រទេស​ដោយមាន​បរិមាណ​លក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់​លាន​ដុល្លារ អាមេរិក។
 
ព័ត៌មាន​បន្ថែម សូម​មើល​គេហទំព័រ​www.samsung.comនិង global.samsungtomorrow.com  
 
 (អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com