អន្តរជាតិ
នយោបាយអន្តរជាតិ
សិង្ហបុរីបង្កើនមណ្ឌលបោះឆ្នោតនៅក្រៅប្រទេសដើម្បីជួយសម្រួលពលរដ្ឋខ្លួន
×
ខណៈពេលដែលការបោះឆ្នោតជាសកលកាន់តែខិតជិតមកដល់ សិង្ហបុរី ប្រកាសនូវមណ្ឌលជាផ្លូវការ នៅបរទេស សម្រាប់ពលរដ្ឋសិង្ហបុរី ដែលធ្វើការ ឬ ស្នាក់នៅទីនោះ ដើម្បីអាចមានលទ្ធភាពទៅ បោះឆ្នោតបានដោយងាយស្រួល និង មិនចាំបាច់ត្រលប់មកសិង្ហបុរី។
ដើម្បីសម្រួលដល់ប្រជាជនរស់នៅក្រៅប្រទេស កាលពីព្រឹកមិញនេះនាយកដ្ឋានរៀបចំការបោះឆ្នោត សិង្ហបុរី បានប្រកាសមណ្ឌលបោះឆ្នោតចំនួន១០ នៅក្រៅប្រទេសដើម្បីអាចឲ្យប្រជាជន បោះឆ្នោតនៅ ទីនោះបាន ។ នេះបើ យោងតាមសារព័ត៌មាន The Strait Time ។
យោងតាមប្រកាសរបស់នាយកដ្ឋានរៀបចំការបោះឆ្នោត មណ្ឌលនៅក្រៅប្រទេសរួមមាននៅក្រុង London, តូក្យូ(Tokyo), ប៉េកាំង, វ៉ាស៊ីនតោន, ហុងកុង, សៀងហៃ, សាន់ហ្វ្រាន់ស៊ីស្កូ, ញូវយ៉ក , Canberra (អូស្ត្រាលី), និង មណ្ឌលដែលទើបតែបន្ថែមថ្មីនៅក្រុង ឌូបៃ( Dubai)។
សូមរម្លឹកផងដែរ ការបោះឆ្នោតជាសកល ឬជ្រើសរើសសមាជិកសភាសិង្ហបុរី នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១១ ខែ កញ្ញាខាងមុខនេះ។ ក្នុងនោះ អាសនៈសរុប ដែលត្រូវប្រកួតប្រជែងនៅក្នុងអាណត្តិនេះមាន ១៨៩អាសនៈ។ ការបោះឆ្នោតនេះដែរ គេរំពឹងទុកមុនថា គណបក្សសកម្មភាពប្រជាជន (PAP) ដែល ជាគណបក្សអំណាច នឹងរក្សាបានតំណែង និង ដឹកនាំសិង្ហបុរីបន្តទៅទៀត តែអាចនឹងថយនូវចំនួន អាសនៈខ្លះ៕
© រក្សាសិទ្ធិដោយ thmeythmey.com