ជាតិ
សង្គមជាតិ
ឃាត់ខ្លួន​វៀតណាម ១២នាក់ កំពុងស្នាក់នៅ និង​ធ្វើ​ការងារ​ខុសច្បាប់​ក្នុង​ខេត្តតាកែវ
03, Sep 2015 , 2:57 pm        
រូបភាព
រូបថតរបស់អគ្គស្នងការដ្នាននគរបាលជាតិ
រូបថតរបស់អគ្គស្នងការដ្នាននគរបាលជាតិ
ដោយ: ថ្មីៗ
ភ្នំពេញ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​ខេត្តតាកែវបាន​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​​ខុសច្បាប់​​ចំនួន​១២នាក់​​ ក្នុងនោះ​ ស្រី ៨នាក់​​កំពុងស្នាក់នៅ ​​និង​ធ្វើ​​​ការងារ​​​ខុសច្បាប់​​ក្នុង​ខេត្តតាកែវ។ នេះ​បើ​តាម​ការ​ផ្សាយ​​​របស់​​​អគ្គ​ស្នង​​ការ​នគរបាល​​ជាតិ។

​​


ប្រតិបត្តិការ​ចុះ​ឆែក​ឆែរ និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាមចំនួន ១២នាក់ បានប្រព្រឹត្តឡើង​​​កាលពី​ថ្ងៃទី២ ម្សិលមិញ នៅ​​ក្នុង​ភូមិ​ស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ។ ស្នងការរង​​​ខេត្តតាកែវ​​​លោក អ៊ុក ច័ន្ទ​​​កុសល បាន​និយាយ​ថា ​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​រកឃើញ​ជ​ន​ជាតិ​វៀតណាម​ចំនួន ៨គ្រួសារ ក្នុងនោះមាន​មនុស្ស ១៧នាក់ ស្រី ១០នាក់។ ​ចំណោម​វៀតណាមទាំង ៨គ្រួសារ ជនជាតិ​វៀតណាម ៥គ្រួសារ មាន​មនុស្ស ១២នាក់ ស្រី ៨នាក់ បាន​ចូលមកស្នាក់នៅ និង​ធ្វើ​ការងារ​ខុសច្បាប់នៅក្នុង​ប្រទេស​កម្ពុជា។ ពួកគេ​ឆ្លងដែន​ចូលមក​កម្ពុជាតាម​ច្រកព្រំដែន​អន្តរជាតិ​បាវិតខេត្តស្វាយរៀង តាម​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន និង​ច្រកទ្វារ​ទ្វេភាគី​កំពង់​ក្រសាំងខេត្តតាកែវ ។

ការិយាល័យ​អន្តោប្រវេសន៍​បាន​បញ្ជូនជនជាតិ​វៀតណាម​ទាំង ១២នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចាត់វិធានការ​តាម​នីតិវិធី។ រីឯ​​ជនជាតិ​វៀតណាម ៣គ្រួសារ​ទៀត កម្លាំង​ជំនាញ​បាន​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​កិច្ចសន្យា៕


© រក្សាសិទ្ធិដោយ thmeythmey.com