អន្តរជាតិ
ទាហាន១២០០០នាក់ ដើ​រព្យុ​ហយា​ត្រា​បង្ហាញ​សាច់ដុំ​យោធា​ចិន
03, Sep 2015 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
មហា​មី​ទ្ទិញ​រំលឹក​ខួប​ឆ្នាំ​ទី៧០ នៃ​ថ្ងៃ​ជ័យជម្នះ​ក្នុង​សង្គ្រាម​របស់​ប្រជាជន​ចិន​ប្រឆាំងនឹង ការឈ្លានពាន​របស់​ជ​ប៉ុន និង​សង្គ្រាម​ប្រឆាំង​ហ្វា​ស៊ី​ស​លើ​ពិភពលោក បាន​ប្រារព្ធ​ធ្វើ​នៅ​ទីលាន Tiananmen នៅវេលា​ម៉ោង១០ព្រឹក​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៥ ។



ក្បួន​ព្យុ​ហយា​ត្រា​លើក​នេះ រួមមាន​ក្បួន​ដង្ហែ​ចំនួន៥០ផែន ហើយ​ទាហាន​ដែល​ចូលរួម​ដើរ​ក្នុង​ក្បួន​ព្យុ​ហយា​ត្រា​មាន​ប្រហែល​មាន១ម៉ឺន២ពាន់​នាក់ ដោយ​រួមមាន​សព្វាវុធ​ទំនើប​ជាង៤០ប្រភេទ​សរុប​ជាង៥០០គ្រឿង យន្តហោះ​ទំនើប​ជាង២០ប្រភេទ​សរុប​ជិត២០០គ្រឿង។

ក្រៅពីនេះ ប្រទេស​ចំនួន១៧ដែល​ក្នុងនោះ​រួមមាន​រុស្ស៊ី កា​ហ្សា​ក់​ស្ថាន​ជាដើម បាន​ចាត់​បញ្ជូន​ផែន​ទ័ព ឬ​ក្រុម​តំណាង​ចូលរួម​ពិធី​ព្យុ​ហយា​ត្រា​នេះដែរ។ ផែន​ទ័ព​និង​ក្រុម​តំណាង​របស់​កងទ័ព​បរទេស​មកពី​ទ្វីប​ទាំង៥លើ​ពិភពលោក គឺ​ទ្វីបអាស៊ី ទ្វីបអឺរ៉ុប ទ្វីបអាហ្វ្រិក ទ្វីបអូសេអានី និង​ទ្វីបអាមេរិក។

នៅ​ម៉ោង ៩៖០០លោក Xi Jinping ប្រធាន​រដ្ឋ​ចិន និង​លោកជំទាវ Peng Liyuan ជា​ភរិយា​បានទទួល​ស្វាគមន៍ ថ្នាក់ដឹកនាំ​ប្រធាន​គណៈប្រតិភូ​និង​ភរិយា ដែល​អញ្ជើញ​ចូលរួម​ក្នុង មហា​មី​ទ្ទិញ​នៃ​ការ​រំលឹក​ខួប​ទី៧០លើក​នេះ៕

អត្ថបទ៖ វិទ្យុចិន


Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com