អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សារព័ត៌មាន​បរទេស​បង្ហាញ​មតិ​ចំពោះ​ការ​រំលឹក​ខួប​ឆ្នាំ៧០នៃ​ការ​ឈ្នះ​សង្គ្រាម​ប្រឆាំង​ជប៉ុន
03, Sep 2015 , 3:33 pm        
រូបភាព
ដោយ: ថ្មីៗ
ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ ប្រព័ន្ធ​សារព័ត៌មាន​បរទេស​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​រំលឹក​ខួប​យ៉ាង​ឧឡា​រិ​ក​នេះ ដោយបាន​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​សភាពការណ៍ និង​ការរៀបចំ​របស់​រដ្ឋាភិបាល​ចិន ហើយ​បាន​វិភាគ​ថា សកម្មភាព​នេះ​មិន​គ្រាន់តែ​ជាការ​បង្ហាញ​នូវ​កម្លាំង និង​ឥទ្ធិពល​របស់​ប្រទេសមួយ​តែប៉ុណ្ណោះ​ទេ តែ​គឺ​ដើម្បី​រំលឹក​នូវ​ការចងចាំ​ប្រវត្តិសាស្ត្រ​នៃ​សង្គ្រាមលោក ព្រមទាំង​ប្រកាស​នូវ​ការប្តេជ្ញាចិត្ត​និង​កម្លាំង​សម្រាប់​ការពារ​សន្តិភាព​ពិភពលោក​ជាដើម ។



កាសែត NG របស់​រុស្ស៊ី​បាន​ផ្សាយ​ថា   ៧០ឆ្នាំ ក្រោយពី​សង្គ្រាមលោកលើកទី២មក ឋានៈ​និង​តួនាទី​ដ៏​សំខាន់​របស់​ប្រទេស​ចិន​ក្នុង​សង្គ្រាម​តស៊ូ​ប្រឆាំងនឹង​ហ្វា​ស៊ី​ស​ពិភពលោក មិនត្រូវ​បានទទួល​នូវ​ការចាប់អារម្មណ៍​និង​ការគោរព​នោះទេ។ ជាការ​ពិត  ការតស៊ូ​ប្រឆាំង​យ៉ាង​អង់អាច​ក្លាហាន របស់​ប្រទេស​ចិន បានធ្វើ​ឲ្យ​ប្រទេស​ជប៉ុន និង​អាល្លឺម៉ង់​ដែល​បង្កាត់​សង្គ្រាម​តែ​ខ្លួនឯង​នោះ ពិបាកធ្វើ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ។  ភាគី​ចិន​កំពុង​រៀបចំ​យ៉ាង​សស្រាក់សស្រាំ​និង​មមាញឹក​នូវ​សកម្មភាព​រំលឹក​ខួប​ឆ្នាំ​ទី៧០នៃ​ជ័យជម្នះ​ក្នុង​សង្គ្រាម ដែល​ប្រជាជន​ចិន​បានធ្វើ​ការតស៊ូ​ប្រឆាំងនឹង​ការឈ្លានពាន​របស់​ជប៉ុន។  លោក ពូ​ទីន ប្រធានាធិបតី​រុស្ស៊ី និង អ្នកដឹកនាំ​ប្រទេស​ដទៃទៀត​បាន​ចូលរួម​ក្នុង​សកម្មភាព​មាន​ពាក់ព័ន្ធ​តប​តាម​សេចក្តី​អញ្ជើញ ។

ទីភ្នាក់ងារ​ព័ត៌មាន Asociated Press អាមេរិក​បាន​ផ្សាយ​ថា   ការដែល​ប្រទេស​ចិន​ធ្វើ​ពិធី​ត្រួត ពល គឺ​ក្នុង​គោលបំណង​រំលឹក​ខួប​ឆ្នាំ​ទី៧០ ដែល​ប្រទេស​ជប៉ុន​សុំ​ចុះចាញ់​ក្នុង​សង្គ្រាមលោកលើកទី២ហើយ​បង្ហាញ​ឲ្យ​ឃើញថា  ប្រទេស​ចិន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​គាំពារ​សន្តិភាព។

កាសែត Frankfurter Allgemeine Zeitung ប្រទេស​អាល្លឺម៉ង់​បាន​ផ្សាយដំណឹង​ថា​រដ្ឋាភិបាល​ចិន​បាន​សន្យាថា​ការត្រួត​ពល​មិន​សំដៅ​ចំពោះ​ប្រទេស​ណាមួយ​ទេ ហើយក៏​មិន​សំដៅ​ចំពោះ​ប្រទេស ជប៉ុន​នោះដែរ ប្រទេស​ចិន​ចង់បង្ហាញ​ឲ្យ​ឃើញ​ពី​ការអភិវឌ្ឍ​ដោយ​សន្តិភាព​របស់ខ្លួន​និង​រូប​ភាពជា​អ្នកជំរុញ​សន្តិភាព​អន្តរជាតិ​តែប៉ុណ្ណោះ  ។

កាសែត The Aju Business របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​ផ្សាយដំណឹង​ថា សកម្មភាព​រំលឹក​ខួប​លើក​នេះ បានបង្ហាញ​ឲ្យ​ឃើញ​ពី​គោលជំហរ​យ៉ាង​ម៉ឺងម៉ាត់​របស់​ប្រទេស​ចិន​ក្នុងការ​គាំពារ​សន្តិភាព។ ការដែល​លោកស្រី ParkGeun-hyeប្រធានាធិបតី​កូរ៉េខាងត្បូង អញ្ជើញ​ចូលរួម​ក្នុង​ពិធីត្រួតពល​គឺ​សម្តែង ឲ្យ​ឃើញ​នូវ​ការសម្រេចចិត្ត​ដែល​រួមសហការ​ជាមួយ​ប្រទេស​ចិន​ក្នុងការ​គាំពារ​សន្តិភាព​ពិភពលោក។

វេ​ប​សាយ Daily News and Analysis ប្រទេស​ឥណ្ឌា​បាន​ផ្សាយដំណឹង​ថា   ប្រទេស​ចិន​ជា​សម្ព័ន្ធ មិត្ត​ដ៏​សំខាន់​មួយ​ដែល​បាន​ចូលរួម​យ៉ាងខ្លាំង​ក្នុង​ការបញ្ចប់​សង្គ្រាមលោក​លើក​ទី២ ក៏ដូចជា​សង្គ្រាម​តស៊ូ​ប្រឆាំង​ជប៉ុន ហើយ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ទទួលបាន​ជ័យជម្នះ​របស់​កងទ័ព​សម្ព័ន្ធមិត្ត៕

អត្ថបទ៖ ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន


Tag:
 ស៊ី ជីន​ពីង
  ចិន
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com