បើអ្នកចង់ស្រកទម្ងន់ ក្នុងរយៈពេលមួយអាទិត្យ អ្នកអាចអនុវត្ត តាមវិធីខាងក្រោមនេះ ព្រោះយើងខ្ញុំនឹងប្រាប់អ្នក ពីកាលវិភាគនៃការបរិភោគពេញមួយអាទិត្យ ដែលអាចធ្វើឲ្យអ្នកស្រកបាន ក្នុងរយៈពេលមួយអាទិត្យនេះ។ តើមានអ្វីខ្លះទៅ?
1. ថ្ងៃច័ន្ទ
ពេកព្រឹក នៅម៉ោង ៦ កន្លះ អ្នកត្រូវរត់ចំនួនកន្លះម៉ោង បន្ទាប់មក ម៉ោង ៧ កន្លះ អ្នកត្រូវបរិភោគគ្រាប់ធញ្ញជាតិ លាយជាមួយកាហ្វេ ហើយម៉ោង ១០ កន្លះ អ្នកត្រូវផឹកទឹកផ្លែប៉ោមក្រឡុក ហើយម៉ោង ១២ កន្លះ អ្នកអាចធ្វើការងារផ្ទះចំនួន២០ នាទី ដើម្បីហាត់ប្រាណ ហើយម៉ោងមួយកន្លះទៀត អ្នកអាចបរិភោគផ្លែបឺ និងបន្លែ ហើយម៉ោង ៤ កន្លះ អ្នកអាចបរិភោគផ្លែចេក និងស្វាយចន្ទី។
2. ថ្ងៃអង្គារ
ម៉ោង ៧ កន្លះ អ្នកអាចបរិភោគទឹកដោះគោជូរ ផ្លែចេក ហើយម៉ោង ១០ អ្នកអាចបរិភោគការ៉ុត ផ្លែប៉ោម និងទឹកខ្ញី។ ម៉ោង ១១ នៅពេលដែលអ្នកបរិភោគអាហារពេលថ្ងៃ អ្នកត្រូវដើរទៅ។ អាហារពេលថ្ងៃ អ្នកត្រូវតែជាបន្លែ រីឯម៉ោង ៤វិញ អ្នកអាចបរិភោគសាឡាតផ្លែឈើ ដោយលាយផ្លែប៉ោម គីវី និងទំពាំងបាយជូរចូលគ្នា។ ម៉ោង ៥:៤៥ នាទី អ្នកត្រូវបរិភោគសាច់គោ ជាមួយបាយ ចុងក្រោយម៉ោង ៧ ជិះកង់ដើរលេង។
3. ថ្ងៃពុធ
ម៉ោង ៧ កន្លះ អ្នកត្រូវតែបរិភោគអាហារពេលព្រឹក ដែលមិនខ្លាញ់ បន្ទាប់មកម៉ោង ១០ កន្លះ អ្នកអាចផឹកទឹកបន្លែក្រឡុក ដល់ម៉ោង ៤ អ្នកអាចបរិភោគស្វាយចន្ទី និងចេក រីឯម៉ោង ៧ ជិះកង់ហាត់ប្រាណ។
4. ថ្ងៃព្រហស្បតិ៍
ពេលព្រឹកម៉ោង ៦ កន្លះ រត់កន្លះម៉ោង ម៉ោង ៧ កន្លះ កាហ្វេមួយពែង ដល់ម៉ោង៩ កន្លះ អ្នកអាចបរិភោគការ៉ុត ផ្លែប៉ោម និងទឹកខ្ញី រីឯអាហារថ្ងៃត្រង់ អ្នកអាចជ្រើសរើសអាហារជាប្រភេទបន្លែមកបរិភោគ។ លុះដល់ម៉ោងមួយ អ្នកអាចបរិភោគផ្លែបឺ ម៉ោង ២ អ្នកអាចទៅកន្លែងម៉ាស្សា ដើម្បីឲ្យគេធ្វើសសៃឲ្យ ម៉ោង៣ អ្នកត្រូវពិសារស្វាយចន្ទី ម៉ោង ៧ កន្លះ អ្នកអាចផឹកស្រាក្រហមមួយពែងបាន។
5. ថ្ងៃសុក្រ
ពេលព្រឹកម៉ោង ៨ កន្លះ អ្នកអាចសម្អាតផ្ទះ ចំនួន ២០ នាទី ម៉ោង ៩ អ្នកអាចបរិភោគចេក ជាមួយទឹកដោះគោជូរ ម៉ោង ១១ អ្នកអាចបរិភោគផ្លែសារី ទំពាំងបាយជូរ ចេក និងក្រូច ម៉ោង ១២ អ្នកអាចបរិភោគអាហារថ្ងៃត្រង់បាន ម៉ោង ៥កន្លះ បរិភោគបន្លែ។
6. ថ្ងៃសៅរ៍
ម៉ោង ៧ អ្នកអាចចាប់ផ្តើមរត់ បន្ទាប់មក បរិភោគអាហារពេលព្រឹក ដែលគ្មានសាច់ លុះដល់ម៉ោង ៤ កន្លះ អ្នកអាចបរិភោគការ៉ុត ផ្លែប៉ោម រួមជាមួយទឹកខ្ញី។
7. ថ្ងៃអាទិត្យ
ពេលព្រឹក អ្នកអាចបរិភោគផ្លែបឺ ម៉ោង ៩ អ្នកអាចជិះកង់ហាត់ប្រាណ ម៉ោង ៩និង ៤៥ នាទី អ្នកត្រូវផឹកទឹកដូងមួយកែវ ម៉ោង ១០ ជិះកង់ម្តងទៀត។ ម៉ោង ១១ អ្នកអាចបរិភោគផ្លែម្នាស់ ផ្លែប៉ោម ផ្លែចេក និងទឹកឃ្មុំ ម៉ោង ១ បរិភោគសាឡាត់គ្រប់មុខ ម៉ោង ៣ ជិះកង់ម្តងទៀត៕