ជាតិ
​​​ន​យោ​បាយ​ជាតិ​
មនុស្ស​ជាង ៣ ពាន់​នាក់​នឹងចូលរួម​សមាជ​គណបក្ស​សំបុក​ឃ្មុំ​ជ្រើសរើស​ប្រធាន​បក្ស
04, Sep 2015 , 12:20 pm        
រូបភាព
ដោយ: ថ្មីៗ
គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​ក្រុម​លោក ម៉ម សូណង់ដូ នឹងធ្វើ​សមាជ​នៅ​ថ្ង​ស​ទី ៩ ខែ កញ្ញា ខាងមុខនេះ ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ដឹកនាំ​គណបក្ស។

 
 
អ្នកគាំទ្រ​ជាង ៣ ពាន់​នាក់ ដែល​លោក ម៉ម សូណង់ដូ រំពឹងថា នឹងចូលរួម​នៅក្នុង​សមាជ​គណបក្ស​សំបុក​ឃ្មុំ​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០១៥ នៅក្នុង​បរិវេណ​គេហដ្ឋាន​លោក ម៉ម សូណង់ដូ នៅ​ឃុំ​គគី ក្នុងស្រុក​គៀនស្វាយ។ លោក ម៉ម សូណង់ដូ ដែលជា​ប្រធាន​ស្ថាបនិក​ប​ណ្ណោះ​អាសន្ន​គណបក្ស​នេះ បាន​បញ្ជាក់ថា សមាជ​គណបក្ស​លោក​ដែល​ទទួលបាន​ការអនុញ្ញាត​ពី​ក្រសួងមហាផ្ទៃ​ហើយ​នោះ ធ្វើឡើង​ដើម្បី​ជ្រើសរើស​ប្រធាន​បក្ស  ។ លោក ម៉ម សូណង់ដូ បន្ថែមថា ប្រសិនបើ​ក្នុង​សមាជ​ខាងមុខ​ពលរដ្ឋ​គាំទ្រ​រូបលោក​ឲ្យ​ធ្វើជា​ប្រធាន​បក្ស បន្ទាប់មក​រូបលោក នឹង​រើស​អនុប្រធាន និង​អគ្គលេខាធិការ​បក្ស បន្ត ។ 
 
បើតាម​លោក ម៉ម សូណង់ដូ គណបក្ស​នេះ នឹងចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឃុំ-សង្កាត់ នៅ​ឆ្នាំ ២០១៧ និង​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ឆ្នាំ ២០១៨ ។ លោក ម៉ម សូណង់ដូ អះអាងថា ប្រសិនបើ​គណបក្ស​រប​ស់លោក មិន​បានទទួល​ការគាំទ្រ ៥០ ភាគរយ បូក ១ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ ទេនោះ រូបលោក នឹង​ដើរ​ចេញពី​បក្ស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com