ពីនេះ ពីនោះ
បឹងត្របែក គឺជា​បឹង​ជួយសង្គ្រោះ​ជីវិត​អ្នក​ភ្នំពេញ!
04, Sep 2015 , 12:28 pm        
រូបភាព
ដោយ: ថ្មីៗ
 
 
តាមរយៈ​ការអភិវឌ្ឍន៍​ក្រុងភ្នំពេញ, អូរឫស្សី បាន​ក្លាយជា​ផ្សារ​អូរឫស្សី​បច្ចុប្បន្ន។ បឹង​កេងកង​បាន​ក្លាយជា​តំបន់​ទេសចរណ៍ និង​ហាង​ទំនើបធំៗបឹង​កេងកង។ បឹងកក់ ត្រូវ​បាននិងកំពុង​លុប​ដើម្បី​ក្លាយជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ភ្នំពេញ។ អូរ​នៅ​ជុំវិញ​ស្តា​ត​អូឡាំពិក ក្លាយទៅជា​តំបន់​ផ្ទះល្វែង និង​មជ្ឈមណ្ឌល​សេដ្ឋកិច្ច។ បឹង​សាឡាង បានក្លាយ​ទៅជា​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ។ បឹងទំពុន កំពុង​ត្រូវបាន​គេ​ចាក់​លុប​ដើម្បី​យក​ដី​ទៅ​លក់​អោយ​ឯកជន។ល។




 
បើតាម​ការពិនិត្យ​ជាក់ស្តែង នៅសល់តែ​បឹងត្របែក​មួយទៀត​ប៉ុណ្ណោះ​សម្រាប់​ទទួល​បរិ​មាណទឹក​ភ្លៀង​នៅ​ទីក្រុង​ភ្នំពេញ។ ប៉ុន្តែ​ជា​អកុសល បឹង​ចុងក្រោយ​មួយ​នេះ កំពុង​ត្រូវបាន​គេ​ចាក់​លុប ឬ​គោក​រាក់​បន្តិចម្តង។ ប្រសិនបើ​បឹង​មួយ​នេះ ត្រូវបាន​គេ​លុប ហើយ​គោក​រាក់​ដោយ​ប្រការ​ណាមួយ​នោះ ទីក្រុង​ភ្នំពេញ នឹងត្រូវ​ជន់​លិច​រៀង​រាល់ពេល​ភ្លៀងម្តង។ បឹង​នេះ គឺជា​បឹង​ជួយសង្គ្រោះ​ជីវិត​អ្នក​ភ្នំពេញ៕ 
 
 




 

© រក្សាសិទ្ធិដោយ thmeythmey.com