អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកនយោបាយ​ត្រកូល​ស៊ីន​ណា​វ៉ាត្រា​រង​ទុក្ខ​ច្រើន​ក្នុង​ជីវិត​នយោបាយ​ថៃ
04, Sep 2015 , 7:59 pm        
រូបភាព
ដោយ:
ការវិវត្ត​នៃ​របត់​នយោបាយ​ថៃ មានការ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ពីមួយ​អាណត្តិ​ទៅមួយ​អាណត្តិ។ តាម ការកត់សម្គាល់​រាល់ពេល​ដែលមាន​ភាពជា​ប់​គាំង​នៃ​នយោបាយ​ជាតិ យោធា​តែងតែ​ចេញមុខ​ធ្វើ អន្តរាគមន៍​តាមរយៈ​រដ្ឋប្រហារ។ ជាមួយគ្នានេះ អ្នកនយោបាយ​ក្រ​កូ​ល​ស៊ីន​ណា​វ៉ា​ត្រា(Shinawatra) ដែលមាន​ការគាំទ្រ​ច្រើន​ពី​សំណាក​ប្រជាកសិករ ហាក់ដូចជា​រង​ទុក្ខច្រើនជាង​អ្នកនយោបាយ​ផ្សេងទៀត ដែល​បាន​ដឹកនាំ​ប្រទេស​ថៃ។



ចំណាត់ការ​ចុងក្រោយ​ក្រោម​របប​សឹក​ថៃ​ទៅកាន់​មេដឹកនាំ​ត្រកូល​ស៊ីន​ណា​វ៉ាត​ត្រា(Shinwatra) បានបង្ហាញ​ពី​ចេតនា​យ៉ាងច្បាស់​ក្នុងការ​បំបាត់​ឥទ្ធិពល និង កិត្តិនាម​មេដឹកនាំ​ទាំងនេះ។ ក្នុងនោះ អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក​ថាក់ស៊ីន ស៊ីន​ណា​វ៉ាត្រា និង អតីត​នាយ​រដ្ឋមន្ត្រី​ថៃ​លោកស្រី យី​ង​ឡាក់ ស៊ីន​ណា​វ៉ាត្រា គឺ​សុទ្ធសឹងតែ​ត្រូវបាន​ទម្លាក់​ពី​តំណែង​ដោយ​រដ្ឋប្រហារ និង ជាប់​ពីបទ​ចោទ​របស់​តុលា ការ​ថៃ​ទៀតផង។

ថៃ បាន​ផ្លាស់ប្តូរ​របប​នយោបាយ​តាំងពី​ឆ្នាំ១៩៣២ ពោលគឺ​ពី​រាជានិយម​ផ្តាច់ការ មកជា​របបរាជានិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ។ យ៉ាងណាក៏ដោយ ក្នុងចំណោម​មេដឹកនាំ​នយោបាយ ឬ ជីវិត​ជា​នាយករដ្ឋមន្ត្រី ថៃ ក្រុម​ត្រកូល​ស៊ីន​ណា​វ៉ាត​ត្រា បានទទួល​រង​នូវ​ការវាយប្រហារ​ច្រើន។

១. លោក​ថាក់ស៊ីន ស៊ីន​ណា​វ៉ាត្រា រស់នៅ​និរទេស​ក្រៅប្រទេស ដ្បិត​តុលាការ​កាត់ទោស​ពន្ធនាគា​រ
លោក​ថាក់ស៊ីន ស៊ីន​ណា​វ៉ាត​ត្រា បាន​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ នៅ​ឆ្នាំ២០០១ ។ លោក ថាក់ស៊ីន គឺជា​តួអង្គ​នយោបាយ​ដ៏​សំខាន់ និង មាន​ឥទ្ធិពល និង ប្រជាប្រិយភាព​បំផុត​នៅក្នុង​បរិបទ នយោបាយ​ថៃ។ យ៉ាងណាក៏ដោយ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ ត្រូវបាន​រង​នូវ​រដ្ឋប្រហារ​ទម្លាក់​ដោយ​យោធា​ក្នុង​ឆ្នាំ២០០៦ ដោយ​រង​នូវ​ការ​ចោទ​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ និង ប្រើប្រាស់​អំណាច​ខុសច្បាប់។ ក្នុង​ឆ្នាំ ២០០៨ លោក​ត្រូវ​តុលាការ​ថៃ​កាត់ទោស​ពន្ធនាគារ​ផងដែរ។ ចុងក្រោយ​នេះ ក្រោម​ការគ្រប់គ្រង​ដោយ របប​សឹក លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បានប្រកាស​នឹង​ដក​មុខតំណែង​លោក ថាក់ស៊ីន ចេញពី​បញ្ជី​នៅក្នុង​ស្ថាប័ន​នគរបាលជាតិ​ថៃ​ទៀតផង។

២. លោកស្រី​យី​ង​ឡាក់ កំពុង​ប្រឈម​ទោស​ពន្ធនាគារ និង ការសង​សំណង​ជាច្រើន​លាន​បាត
ជា​ប្អូនស្រី​របស់លោក​ថាក់ស៊ីន លោក ស្រី​យី​ង​ឡាក់ មាន​កេរ្តិ៍ឈ្មោះ និង​ដឹកនាំ នយោបាយ​ថៃ​ក្រោម​ការគាំទ្រ​ពី​ប្រជាជន​ច្រើន​លើសលប់។ លោកស្រី​យី​ង​ឡាក់ បាន​ឡើងកាន់ តំណែង​ជា​នាយករដ្ឋមន្ត្រី​ថៃ​ស្រី​ដំបូងបង្អស់​នៅក្នុង​ឆ្នាំ២០១១ ។ មិន​ខុសពី​លោក ថាក់ស៊ីន ក្នុង​ឆ្នាំ ២០១៤ លោកស្រី យី​ង​ឡាក់ ក៏​ត្រូវបាន​ទម្លាក់​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដោយ​រដ្ឋប្រហារ​យោធា ដែល​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ ចាន់​អូ​ចា ។ អ្វីដែល​គួរកត់សម្គាល់​នោះ ក្រោយពី​អស់ តំណែង លោកស្រី​យី​ង​ឡាក់ ត្រូវ​សភា​ថៃ ផ្អាក​ជីវិត​នយោបាយ​របស់លោក​ស្រី​រយៈពេល​ប្រាំ​ឆ្នាំ​ផងដែរ ។ ហើយ​ចុង​ក្រោយនេះ លោកស្រី ត្រូវបាន​តុលាការ​ថៃ ចោទប្រកាន់​ពី​ការធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល ជាតិ​ក្នុង​ស្ថាប័ន​អង្ករ​ជាតិ​ថៃ ដោយសារ​ប្រព្រឹត្ត​បញ្ហា​អំពើពុករលួយ។ បទ​ចោទ​នេះដែរ ធ្វើ​ឲ្យ​លោកស្រី ត្រូវ​ប្រឈម​នឹង​ទោស​ពន្ធនាគារ​យ៉ាងតិច១០ឆ្នាំ និង សំណង​រដ្ឋប្បវេណី​ជាច្រើន​លាន​បាត​ផងដែរ៕


Tag:
 ​ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com