អត្ថបទពាណិជ្ជកម្ម
ការបើសម្ភោធជាផ្លូវការនៃភាពជាដៃគូររបស់ក្រុមហ៊ុន ហាត់តុន ស៊ីភីអែល ហាត់តុន ស៊ីភីអែល ( Huttons CPL ) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០១៥ ដែលត្រូវបានចាប់ដៃគូររួមគ្នារវាងក្រុមហ៊ុន ហាត់តុន ភីធីអ៊ី អែលធីឌី ( ការិយាល័យនៅប្រទេសសឹង្ហបុរី ) និង ក្រុមហ៊ុន ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីតធីត ដែលបច្ចុប្បន្នគឺជាក្រុមហ៊ុនអចលនទ្រព្យដំបូងនិងធំជាងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ហាត់តុន ស៊ីភីអែល ( Huttons CPL ) និងក្លាយជាក្រុមហ៊ុនអចលនទ្រព្យពេញលេញមួយដែលមានស្នាក់ការនៅក្នុងទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ យើងនិងផ្តល់ជូនលោកអ្នកនូវសេវាកម្មអចលនទ្រព្យដែលប្រកបដោយវិជ្ជាជីវៈដូចជា លំនៅដ្ឋាន ការប្រឹក្សា យោបល់ពីគម្រោងពាណិជ្ជកម្ម ឧស្សាហ៏កម្ម សេវាកម្មទិញលក់ ជួលអចលនទ្រព្យ សេវាកម្មវាយតម្លៃអចលនទ្រព្យដែលមានជំនាញនិងមានការទទួលស្គាល់ពីបណ្តាធនាគារនានាក្នុងប្រទេសកម្ពុជា ។
កាលពីថ្ងៃទី៤ ខែសីហា ២០១៥ គឺជាការបើសម្ភោធជាផ្លូវការនៃភាពជាដៃគូររបស់ក្រុមហ៊ុន ហាត់តុន ស៊ីភីអែល ( Huttons CPL ) នឹងដឹកនាំដោយថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុនស៊ីភីអែល ព្រមជាមួយនិងថ្នាក់គ្រប់គ្រង់របស់ក្រុមហ៊ុនហាត់តុន នៃប្រទេសសឹង្ហបុរី។ ភាពជាដៃគូរនេះបានអនុញ្ញាតឲ្យក្រុមហ៊ុនទាំងពីរជួយលើកកំពស់តម្រូវការរបស់អតិថិជន និងបុគ្គលិក សហការីក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនហាត់តុន ស៊ីភីអែល ( Huttons CPL ) គឺជាក្រុមហ៊ុនអចលនទ្រព្យដែលមានបទពិសោធន៏ផ្ទាល់ក្នុងទីផ្សារអចលនទ្រព្យ ពាណិជ្ជកម្ម ហាង លំនៅដ្ឋាន ឧស្សាហ៏កម្ម ទាំងក្នុងទីក្រុងភ្នំពេញ ក្រុងសៀមរាប ក្រុងព្រះសីហនុ និងទីតាំងសំខាន់ៗផ្សេងទៀតក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនស៊ីភីអែលជាភ្នាក់ងារអចលនទ្រព្យដែលអាចជួយបំពេញតម្រូវការជូនអតិថិជនក្នុងការទិញលក់ដីធ្លី លំនៅដ្ឋាន ហាង ឬក៏ការរិយាល័យជាដើម ។ ក្រុមហ៊ុន ស៊ីភីអែល ក៏ជាសមាជិកមួយក្នុងសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាផងដែរ ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com