ជាតិ
សុវត្តិភាព ចរាចរណ៍
មនុស្ស ១៩នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៦ កញ្ញា
17, Sep 2015 , 10:13 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ មនុស្ស ៥នាក់​ស្លាប់ និង១៤នាក់​របួសធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ទូទាំងប្រទេស​ចំនួន ១០លើកនៅ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥។ នេះ​បើតាម​ការផ្សាយរបស់​អគ្គស្នងការ​ងា​រ​នគរបាលជាតិ។



ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០លើក យានយន្ត​ខូចខាត​សរុប ១៥គ្រឿង ក្នុងនោះ រួមមាន ម៉ូតូ​ចំនួន១០គ្រឿង រថយន្ត​ធុន​តូច៣គ្រឿង រថយន្ត​ធុន​ធំ២គ្រឿង និង​ថ្មើរជើង២នាក់។

មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន៤លើក ប្រជែង​គ្រោះថ្នាក់១លើក ស្រវឹង២លើក បត់​គ្រោះថ្នាក់១លើក និង​មិន​ប្រកាន់​ស្តាំ២លើក។ ដោយឡែក អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​មាន១០នាក់ (យប់៥នាក់)៕



© រក្សាសិទ្ធិដោយ thmeythmey.com