សុវត្តិភាព ចរាចរណ៍
មនុស្ស ៤នាក់​ស្លាប់ និង​របួសធ្ងន់​ស្រាល ៨នាក់ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី១៨ កញ្ញា
19, Sep 2015 , 12:43 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ មនុស្ស ៤នាក់​ស្លាប់ និង ៨នាក់​របួសធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ចំនួន ៥លើក​នៅ​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១។ នេះ​បើតាម​ការផ្សាយ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ។


ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៥លើក យានយន្ត​ខូចខាត​សរុប ៦គ្រឿង ក្នុងនោះ រួមមាន ម៉ូតូ​ចំនួន៣គ្រឿង រថយន្ត​ធុន​តូច១គ្រឿង រថយន្ត​ធុន​ធំ២គ្រឿង និង​ថ្មើរជើង២នាក់។

មូលហេតុ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន២លើក,ស្រវឹង១លើក,មិន​ប្រកាន់​ស្តាំ១លើក, និង​ធ្លាក់​ពីលើ​រថយន្ត១លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន៥នាក់   (យប់៣នាក់) ៕


© រក្សាសិទ្ធិដោយ thmeythmey.com