ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន៖ មុនអញក្លាយជា Gaddafi ហ្ហែងងាប់មុនអញ
22, Sep 2015 , 10:03 pm        
រូបភាព
ដោយ: ថ្មីៗ
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ការខឹងសម្បារយ៉ាង​ខ្លាំងចំពោះ​ការ​ប្រៀ​បប្រដូចលោក​ទៅនឹងអតីត​​មេដឹកនាំ​ផ្តាច់​ការលីប៊ី Muammar Gaddafi។ ប្រតិកម្ម​របស់​លោក ហ៊ុន សែន កើត​ឡើង​ បន្ទាប់ពី​ការ​ចុះផ្សាយ​បទ​សម្ភាស​មួយ​រវាង​កាសែត Libération របស់​បារាំង និង​លោក សម រង្ស៊ី ប្រធានគណបក្ស​សង្គ្រោះ​ជាតិ។ បើតាមលោក ហ៊ុន សែន ក្នុង​បទសម្ភាសនោះ មាន​ការ​លើក​ឡើងថា លោក [ហ៊ុន សែន]ខ្លាចមាន​វាសនាដូច Gaddafi ទើប​បាន​ជាមាន​វប្បធម៌​សន្ទនា និង​ការ​បរិភោគ​អាហារជាលក្ខណៈគ្រួសារ។ លោក​ថា នេះ​ជា​ភាសា​ព្រហើន និង​សាហាវជាង​សត្វអសិរពឹស។



លោក ហ៊ុន សែន ចង់​ឲ្យ​ដៃគួ​សន្ទនា​របស់​ខ្លួន​បក​ស្រាយ​សម្តី​ដែល​ខ្លួន​បាននិយាយ ដើម្បី​លើក​កិត្តិយស​ដល់លោក និងគ្រួសារ ជាពិសេសកូន​ៗ​របស់​លោក។ បន្ថែមពីនេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បាន​ការ​បញ្ជាក់​ឲ្យ​ច្បាស់​លាស់ទាក់ទងនឹងសម្តី​ដែរថា ដើម្បី​ចាប់​ចោរបាន ត្រូវ​ចូលឲ្យកៀក​មេចោរ។

សូម​ស្តាប់សំឡេង៖





© រក្សាសិទ្ធិដោយ thmeythmey.com