ជាតិ
កំហុស​បច្ចេកទេស៖ UN ស្រង់​សម្តី​លោក ហ៊ុន សែន ប៉ុន្តែ​ដាក់​រូប​មេដឹកនាំ​ទី​ម័​រ​ខាងកើត
28, Sep 2015 , 10:59 am        
រូបភាព
រូបភាព និង​សម្តី ដែលបណ្តាញ​សង្គម​ UN Women ដាក់​ច្រឡំ
រូបភាព និង​សម្តី ដែលបណ្តាញ​សង្គម​ UN Women ដាក់​ច្រឡំ
ដោយ: ថ្មីៗ
តាមរយៈ​បណ្តាញ​សង្គម​របស់ខ្លួន ដូចជា ហ្វេ​ស​ប៊ុ​ក និង Twitter ជាដើម UN Women ដែលជា​ភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​លើ​ការងារ​សមភាព​យេនឌ័រ និង​ពង្រឹង​អំណាច​ស្ត្រី បាន​ដកស្រង់​សម្តី​មេដឹកនាំ​ពិភពលោក​ជាង៨០ប្រទេស​ដែល​ថ្លែង​សន្ទរកថា​នៅក្នុង​ទីក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី២៧ ខែកញ្ញា ស្តីពី​គោលនយោបាយ​យេនឌ័រ។

 
អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ UN Women បាន​ដកស្រង់​សម្តី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ថ្លែង​ទាក់ទង​នឹង​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​ស្តីពី​ការជំរុញ​សមភាព​យេនឌ័រ។ រូបភាព​ដែល​ភ្ជាប់​ជាមួយ​សម្តី​នោះ មិនមែនជា​លោក ហ៊ុន សែន នោះឡើយ ប៉ុន្តែ​ជា​រូប​របស់​នាយក​រដ្ឋមន្ត្រី​​នៃ​ប្រទេស​ទី​ម័​រ​ខាងកើត លោក Rui Maria de Araújo  ទៅវិញ។
 
មាន​អ្នក​មិន​ស្គាល់​បុរស​ខ្លាំង​កម្ពុជា​ដែល​កាន់អំណាច​ជាង៣០ឆ្នាំ មែនឬ? អាច​ប្រហែលជា​កំហុស​បច្ចេកទេស​របស់ UN Women ពី​ព្រោះ​ពួកគេ​បានសម្រេច​ដក​រូបភាព និង​សម្តី​នោះ ចេញពី​បណ្តាញ​សង្គម Twitter និង​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ហើយ។ នៅវេលា​ម៉ោង១១ព្រឹក​នេះ UN Women មិនទាន់​ចុះផ្សាយ​សម្រង់​សន្ទរកថា​របស់លោក ហ៊ុន សែន និង​លោក Rui Maria de Araújo  វិញ​ឡើយ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com