ជាតិ
​​​ន​យោ​បាយ​ជាតិ​
បោះឆ្នោត​ឆ្នាំ ២០១៨ បេក្ខភាព​នាយករដ្ឋមន្ត្រី​បក្ស​ខ្លះ​មាន​អាយុ​ជិត ៨០ ឆ្នាំ
01, Oct 2015 , 4:23 pm        
រូបភាព
ដោយ:
 នៅ​ឆ្នាំ ២០១៨ ខាងមុខនេះ ប្រទេស​កម្ពុជា នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ។ នីតិកាល​ទី ៦ ខាងមុខនេះ ប្រធាន​គណបក្សនយោបាយ ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ខ្លះ​មាន​អាយុ​ជិត ៨០ ឆ្នាំ។ ខាងក្រោម​នេះ ជា​លំដាប់​អាយុ​របស់​ប្រធាន​បក្សនយោបាយសំខាន់ៗពី​ច្រើន​ទៅ​តិច៖

 
លោក  ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ កើត​នៅ​ឆ្នាំ ១៩៤២ នៅ​ខេត្តកំពង់ចាម។ ត្រឹម​ឆ្នាំ ២០១៥ នេះ លោក​ម៉ម សូណង់ដូ ដែលជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​សម្រាប់​បក្ស​ខ្លួន មាន​អាយុ ៧៣ ឆ្នាំ ហើយ​នៅក្នុង​ការបោះឆ្នោត​សកល​នា​ឆ្នាំ ២០១៨ ខាងមុខ លោក​នឹងមាន​អាយុ​ដល់​ទៅ ៧៦ ឆ្នាំ។
 
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រសូត្រ​នៅ​ឆ្នាំ ១៩៤៤ នៅរាជ​ធានី​ភ្នំពេញ។ ត្រឹម​ឆ្នាំ២០១៥ នេះ ព្រះអង្គ​មាន​ព្រះជន្ម៧១ឆ្នាំ ហើយ​នៅ​ឆ្នាំ២០១៨ បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខ ទ្រង់​នឹងមាន​ព្រះជន្ម ៧៤ ឆ្នាំ។ 
 
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កើត​នៅ​ឆ្នាំ ១៩៤៩ នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​មាន​អាយុ ៦៦ ឆ្នាំ ហើយ​នៅពេល​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ២០១៨ ខាងមុខ លោក​នឹងមាន​អាយុ ៦៩ ឆ្នាំ។ 
 
លោក ហ៊ុន សែន  ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​ផង​នោះ កើត​នៅ​ឆ្នាំ ១៩៥២ នៅក្នុង​ខេត្តកំពង់ចាម។ ត្រឹម​ឆ្នាំ ២០១៥ នេះ លោកនាយក​រដ្ឋមន្ត្រី មាន​អាយុ ៦៣ ឆ្នាំ ហើយ​នៅ​ឆ្នាំ ២០១៨ ខាងមុខ លោក​នឹងមាន​អាយុ ៦៦ ឆ្នាំ។ 
 
លោក យ៉េ​ង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កើត​នៅ​ឆ្នាំ ១៩៦១ នៅ​រាជធានី​ភ្នំពេញ  ហើយ​បច្ចុប្បន្ន​លោក​មាន​អាយុ ៥៤ ឆ្នាំ។ នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ ២០១៨ លោក​មាន​អាយុ ៥៧ ឆ្នាំ។
 
លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ កើត​នៅ​ឆ្នាំ ១៩៦៦ នៅ​ខេត្តព្រៃវែង។ គិត​ត្រឹម​ឆ្នាំ ២០១៥ លោក​មាន​អាយុ ៤៩ ឆ្នាំ ហើយ​​នៅ​ឆ្នាំ ២០១៨ លោក​នឹងមាន​អាយុ ៥២ ឆ្នាំ។
 
លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ កើត​នៅ​ខេត្តបាត់ដំបង ឆ្នាំ ១៩៧៣ ។ បច្ចុប្បន្ន​លោក​មាន​អាយុ ៤២ ឆ្នាំ។ នៅក្នុង​ការបោះឆ្នោត​ឆ្នាំ ២០១៨ លោក​មាន​អាយុ ៤៥ ឆ្នាំ។ 
 

Tag:
 បក្សនយោបាយ
 លោក សម រង្ស៊ី
 លោក ហ៊ុន សែន
 លោក ម៉ម សូណង់ដូ
© រក្សាសិទ្ធិដោយ thmeythmey.com