កីឡាជាតិ
Orono ឡើងសងសឹក កែវ រំចង់នៅសង្វៀនបាយ័នស្ទឹងមានជ័យនាល្ងាចនេះ
×
កីឡាករជើងខ្លាំង កែវ រំចង់ នឹងប៉ះគូសងសឹកថៃ ORONO TOR TAWATHAI ក្នុងកម្មវិធីប្រកួតកីឡាប្រដាល់ក្បាច់បុរាណខ្មែរ លក្ខណៈមិត្តភាពអន្តរជាតិ របស់ក្រុមហ៊ុន SENG HONGHENG នៅលើកសង្វៀនបាយ័នស្ទឹងមានជ័យ នាល្ងាចថ្ងៃទី០២ ខែតុលា នេះ។
កីឡាករ កែវ រំចង់ មកពីក្លិបកងពលតូចអន្តរាគមន៍លេខ៨ភ្នំទ្រព្យ ធ្លាប់បានផ្តួលកីឡាករថៃ ORONO TOR TAWATHAI ឲ្យសន្លប់ក្នុងទឹក៤ ម្តងរួមមកហើយកាលពីពេលកន្លងទៅថ្មីៗនេះ។ ដោយការមិន អស់ចិត្តរបស់កីឡាករថៃ និងដោយមានការសំណូមពរពីសំណាក់អ្នកគាំទ្រវិស័យកីឡាប្រដាល់កម្ពុជា ទើបប្រធានសហព័ន្ធ និងគណៈកម្មការរៀបចំការប្រកួតកីឡារបស់ស្ថានីយទូរទស្សន៍បាយ័ន បានសម្រេចឱ្យកីឡាករទាំងពីររូបនេះជួបគ្នាម្តងទៀតនៅល្ងាចថ្ងៃទី២ ខែតុលានេះ។
តើកីឡាករ កែវ រំចង់ អាចរក្សាបាននូវជ័យលាភីដែរឬយ៉ាងណា ខណៈពេលដែលកីឡាករថៃរូបនេះសង្ឃឹមយ៉ាងមុតមាំថានឹងដណ្តើមយកជ័យលាភីមកវិញទាល់តែបាន៕
© រក្សាសិទ្ធិដោយ thmeythmey.com