កីឡាអន្តរជាតិ
អន្តរជាតិ
កីឡាករ​បាល់ទាត់​ម្នាក់​ជាប់គុក​ដោយសារ​ទាត់​បំបាក់​ជើង​គូប្រកួត
02, Oct 2015 , 11:26 am        
រូបភាព
កីឡាករ​បាល់ទាត់​មិនមែន​អាជីព​ម្នាក់​ត្រូវបាន​ជាប់ពន្ធនាគារ ១២ខែ ដោយសារតែ​តុលាការ​រកឃើញថា គេ​មាន​ចេតនា​ក្នុងការ​ទាត់​បំបាក់​ជើង​គូប្រជែង​របស់ខ្លួន​អំឡុងពេល​ប្រកួត​ក្នុង​លី​ក​លំដាប់​ទាប​មួយ​នៅ​អង់គ្លេស​កាលពី​ថ្ងៃអាទិត្យ។


 
កីឡាករ Nathaniel Kerr វ័យ២៧ឆ្នាំ​បានរ​ត់ទៅ​ទាត់​ជើង​កីឡាករ Stuart Parson យ៉ាង​សាហាវ​បំផុត និង​ប្រើ​ពាក្យសម្តី​អសុរោះ​ទៅលើ​កីឡាករ​នោះ​ថែម​ទៀតផង។ហេតុការណ៍​នេះ​កើតឡើង​ក្រោយពេល Parson បាន​ប៉ះ​សំដី​គ្នា​ជាមួយ​កីឡាករ​ម្នាក់ទៀត​នៅក្នុង​ក្រុម​របស់ Nathaniel។
 
ក្រោយ​កា​រសើប​អង្កេត​ជា​បន្តបន្ទាប់ ប៉ូលីស​នាទី​ក្រុង Greater Manchester បាន​ថ្កោលទោស​ចំពោះ​ទង្វើ​នេះ​និង​ហៅ​សកម្មភាព​របស់ Nathaniel Kerr ថា​ជា​អំពើ​ឃាតកម្ម​នៅក្នុង​ការប្រកួត៕
 
 
 

Tag:
 កីឡាប្លែកៗ
© រក្សាសិទ្ធិដោយ thmeythmey.com