ជាតិ
នយោបាយជាតិ
បក្សអំណាចខ្មែរដឹកនាំតែពីរឆ្នាំ អាចឲ្យពលរដ្ឋយ៉ាងហោចណាស់ក្នុងមួយផ្ទះ មានមាន់មួយ
× ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ បានត្រឡប់មកកាន់កម្ពុជាវិញ កាលពីថ្ងៃទី១ ខែតុលា ម្សិលមិញនេះ ក្រោយពីរូបលោក បាននិរទេសខ្លួនពីមាតុភូមិ អស់រយៈពេល ៨ឆ្នាំ ៩ខែ។
គ្រាន់តែមកដល់ទឹកដីកម្ពុជាភ្លាម ប្រមុខបក្សថ្មីនេះ ហ៊ានសន្យាចំពោះមុខពលរដ្ឋនៅទីស្នាក់ការបក្សរបស់ខ្លួនតែម្តងថា ប្រសិនបើ គណបក្សអំណាចខ្មែរឈ្នះឆ្នោត រូបលោកដឹកនាំប្រទេស តែ២ឆ្នាំយ៉ាងយូរ នោះពលរដ្ឋខ្មែរគ្រប់ក្រុមគ្រួសារទាំងអស់ យ៉ាងហោចណាស់ក៏មានមាន់មួយ សម្រាប់ ធ្វើម្ហូបទទួលទានរៀងរាល់ថ្ងៃដែរ។ ការសន្យារបស់លោក សួន សេរីរដ្ឋា ក៏បានធ្វើឲ្យគេនឹកឃើញផងដែរដល់លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ ដែលបានកំណត់គោលនយោបាយឲ្យពលរដ្ឋអាចប្រើប្រាស់ Wifi នៅគ្រប់ទីកន្លែង។
សូមស្តាប់សម្តីរបស់លោក សួន សេរីរដ្ឋា ដូចខាងក្រោម៖
Tag:
នយោបាយ
សង្គម
លោក សួន សេរីរដ្ឋា
© រក្សាសិទ្ធិដោយ thmeythmey.com