ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
លោកឧកញ៉ា ម៉ុង ឬទ្ធី៖ «កិត្តិយសឥតមានដាក់លក់នៅផ្សារទេ»
× នៅថ្ងៃ២ធ្នូខាងមុខនេះ លោកឧកញ៉ា ម៉ុង ឬទ្ធី នឹងសម្ពោធផ្ទះកម្មករ (ផ្ទះថ្ម) របស់លោកជាផ្លូវការ ដើម្បីបង្ហាញអំពីការផ្តល់អំណោយផ្ទះថ្មទាំងនោះដល់កម្មករដែលធ្វើការនៅក្នុងក្រុមហ៊ុនរបស់លោក។ អំណោយផ្ទះថ្មដែលមានភ្ជាប់នឹងលក្ខខណ្ឌមួយចំនួនដែលមិនអាចធ្វើឲ្យកម្មករទាំងនោះធ្លាក់ខ្លួនក្រទៀតឡើយ។ ហាមលេងល្បែងស៊ីសង ខ្ចីបុលអ្នកដទៃ លេងតុងទីន សេពគ្រឿងញៀន សុរា និងបារី ទាំងនេះគឺជាលក្ខខណ្ឌដែលលោកឧកញ៉ាបានកំណត់ជាមួយកម្មកររបស់លោក។
ហេតុអ្វីបានជាលោកឧកញ៉ា ម៉ុង ឬទ្ធី ជួយអ្នកក្រីក្រ និងសង់ផ្ទះថ្មដែលមានតម្លៃ១ម៉ឺនដុល្លារដល់កម្មករ ព្រមទាំងធ្វើការងារសប្បុរសធម៌ជាច្រើន? តើលោកចំណាយថវិកាប៉ុន្មានហើយដើម្បីសង់ផ្ទះឲ្យកម្មករ? ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយលោក គី សុខលីម អគ្គនាយកសារព័ត៌មានថ្មីៗតាមទូរសព្ទកាលពីពេលថ្មីៗនេះ លោកឧកញ៉ាពន្យល់យ៉ាងខ្លីអំពីតម្លៃនៃកិត្តិយសមួយរបស់មនុស្ស ដែលត្រូវកើតចេញពីការជួយគ្នា។ លោកឧកញ៉ាស្រឡាញ់កិត្តិយសដែលលោកឧកញ៉ាបញ្ជាក់ថា «វាមិនមានដាក់លក់នៅលើទីផ្សារដែលសេដ្ឋីណាអាចទិញបានឡើយ»។
សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com