ព័ត៍មានសុខភាព
“ងប់​នឹង​សិច” បង្ក​ជា​បញ្ហា​ដែរឬទេ?
23, Dec 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
ងប់​នឹង​សិច អាច​និយាយបានថា អ្នកនឹង​មិនអាច​គ្រប់​គ្រង​អារម្មណ៍​ខ្លួនឯង ហើយ​ចេះតែ​ចង់​ធ្វើ​សកម្មភាព​ផ្លូវភេទ។ វា​អាចជា​ការចង់​រួមភេទ ប៉ុន្តែ វា​អាចជា​សកម្មភាពផ្សេងៗទៀត ដូចជា ការមើល​រូបភាព ឬ​រឿង​អាសអាភាស ការជួយ​ខ្លួនឯង ការ​ទៅរក​សេវាកម្ម​ផ្លូវភេទ ឬ​ការជជែក​គ្នា​អំពី​រឿង​សិច​ជាដើម។

 
សម្រាប់​មនុស្ស​ភាគច្រើន ទម្លាប់​ទាំងនេះ​មិនអាច​បង្ក​ជា​បញ្ហា​ចោទ​នោះទេ ប៉ុន្តែ ការ​ងប់​នឹង​សិច ដែល​មិនអាច​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯងបាន អាចបង្កើត​ឲ្យ​មាន​បញ្ហា​ជាច្រើន នៅក្នុង​ទំនាក់ទំនង លុយកាក់ និង​ការងារ។
 
មូលហេតុ​នៃ​ការ​ងប់​នឹង​ស្នេហា ឬ​សិច អាចមាន​ឬ​សគុល​តាំងពី​កុមារភាព ឬ​វ័យ​ជំទង់។ ការរង​គ្រោះថ្នាក់ ការចាប់​បង្ខំ ឬ​ការធ្លាក់​ទឹកចិត្ត អាចជា​មូលហេតុ​ផងដែរ។ ផលវិបាក​នៃ​ការ​ងប់​នឹង​សិច មាន​ភាពខុសគ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត៕
 
ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh
 
 

© រក្សាសិទ្ធិដោយ thmeythmey.com