ពីនេះ ពីនោះ
ជ្រូកពោន​មិនសូវ​ពូកែ​ភ្នែក និង​ត្រចៀក តែ​វា​ប្រើ​ច្រមុះ​ហិតក្លិន​ច្រើនជាង
04, Oct 2015 , 11:00 am        
រូបភាព
ដោយ: ថ្មីៗ
ភិនភាគ៖ ជ្រូកពោន​មាន​ប្រវែង​ក្បាល-ដងខ្លួន​ពី ១៦៥-១០៤០ម.ម ទម្ងន់ ៧-១៤គ.ក កន្ទុយ១២០-១៧០ម.ម ជើង​ក្រោយ ១១៥-១៣៤ម.ម។ វា​ជាស​ត្វ​ដែលមាន​មាឌធំ មាន​កន្ទុយ​ខ្លី ជើងធំៗ និង​មាន​ក្រចក​មាំ​កោង​វែង​ពណ៌​ស ច្រមុះ​រាង​ទ្រវែង​ដូច​ជ្រូក។ ជាទូទៅ​វា​មាន​សម្បុរ​លឿង​ខ្លី ប្រផេះ ឬ​ខ្មៅ ដែល​ប្រែប្រួល​ទៅតាម​រដូវ​កាល ផ្នែក​លើ​ខ្នង​មាន​ពណ៌​ក្រ​ម៉ៅ​ជាង​ផ្នែក​ខាងក្រោម។ នៅលើ​ក្បាលមាន​ឆ្នូត​ពណ៌​ស​ចេញពី​ត្រចៀក​កាត់​តាម​ភ្នែក​រហូតដល់​ចុង​ច្រមុះ និង​មាន​ឆ្នូត​ខ្មៅ​នៅ​សង្ខាង​ភ្នែក​ដល់​ត្រចៀក បន្ទាប់មក​មាន​ឆ្នូត​សកាត់​តាម​ថ្ពាល់​ផ្នែក​ខាងលើ។ ទ្រូង និង​ត្រចៀក​មាន​ពណ៌​ស។

 
ជីវសាស្ត្រ៖ ជ្រូកពោន​ជា​សត្វ​រស់​នៅតែ​លើដី តាម​រូង ឬ​ប្រហោង​ថ្ម និង​រកស៊ី​នៅពេល​យប់។ វា​មិនសូវ​ពួ​កែ​ភ្នែក និង​ត្រចៀក​ទេ តែ​វា​ប្រើ​ច្រមុះ​ហិតក្លិន​ច្រើនជាង។ ការរក​ចំណី​ចាប់ផ្តើម​ចេញ​នៅពេល​ព្រលប់​ដែល​អាហារ​របស់​វា​គឺ​មើមរ​ក្ខ​ជាតិ ឬ​ស​ឈើ ជន្លេន សត្វល្អិត និង​សត្វតូច។ វា​អាច​មានកូន​ពី ២-៣ក្បាល។ 
 
រប៉ាយ​រស់នៅ៖ ប្រភេទ​នេះ​មាន​នៅតាម​តំបន់​ព្រៃ ស្ទើរ​ទូទាំងប្រទេស​កម្ពុ​ជា ពិសេស​គឺ​នៅ​ភាគ​និរតី ភាគ​ឦសាន និង​ភាគ​ខាងជើង​ប្រទេស។ រប៉ាយ​របស់​វា​ក៏មាន​ផងដែរ​នៅ​ភាគខាងត្បូង​ប្រទេស​ចិន ឥណ្ឌូចិន ភូមា ថៃ និង​កោះ​ស៊ូ​ម៉ា​ត្រា។ 
 
ស្ថានភាព​អភិរក្ស៖ ជ្រូកពោន​ជា​ប្រភេទ​ស្ថិតក្នុង​ក្រុម​មាន​ដោយ​កម្រ និង​មាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN (LC) ថា​ជា​ប្រភេទ​ងាយ​រងគ្រោះ​តិចតួច។ ជ្រូកពោន កំពុង​រងគ្រោះ​ដោយសារ​ការ​បរបាញ់ ទាក់​ចាប់ ដើម្បី​យក​សំណាក​ធ្វើ​អាជីវកម្ម។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com