ជាតិ
សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «ទេពកោសល្យ​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង» សិក្សា​ថ្នាក់​ឧត្ដមសិក្សា
04, Oct 2015 , 1:40 pm        
រូបភាព
ដោយ: ថ្មីៗ
យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា​ជំនាញ​ទេពកោសល្យ​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​ដូចខាងក្រោម៖


 
ដើម្បី​សិក្សា​ជំនាញ​ទេពកោសល្យ​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា ។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​ប្រាំ​ឆ្នាំ ស្មើនឹង១២០ក្រេ​ឌី​ត​យ៉ាងតិច។ ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ទាក់ទង​ការយល់ដឹង​ពី​វិធីសាស្ត្រ​ក្នុង​ការសរសេរ​កម្មវិធី​កុំព្យូទ័រ ដឹង​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ម៉ាស៊ីន​កុំព្យូទ័រ ដឹង​ពី​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ បណ្ដាញ​កុំព្យូទ័រ តក្ក​វិទ្យា។ និស្សិត​នឹង​យល់ដឹង​ពី​កម្មវិធី Internet និង​កម្មវិធី​ពហុ​ព័ត៌មាន និង​បញ្ញា​សិប្ប​និ​មិ្ម។
 
និស្សិត​ដែល​សិក្សា​ជំនាញ​ទេព​កោស​កោសល្យ​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង ឬ​បរិញ្ញាបត្រ​កោសល្យ​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​ដូចជា ធ្វើជា​សាស្ត្រ​ចា​រ្យ​តាម​គ្រឹះស្ថានសិក្សា និង​ធ្វើការ​នៅតាម​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត និង​អចល័ត ក្រុមហ៊ុន​អង្គការ និង​តាម​ស្ថាប័នផ្សេង។ 
 
ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com