ជាតិ
សេចក្ដីណែនាំ​ពី​ការជ្រើសរើស​ជំនាញ «ទេពកោសល្យ​អគ្គីសនី ថាមពល និង​ទូរគមនាគមន៍» សិក្សា​ថ្នាក់​ឧត្ដមសិក្សា
04, Oct 2015 , 8:40 pm        
រូបភាព
ដោយ: ថ្មីៗ
យោងតាម​សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា» របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​បានផ្ដល់​ការណែនាំ​ដល់​យុវជន​ដែលមាន​បំណង​ចង់​សិក្សា​ជំនាញ​ទេពកោសល្យ​អគ្គីសនី ថាមពល និង​ទូរគមនាគមន៍​ដូចខាងក្រោម៖


 
ដើម្បី​សិក្សា​ជំនាញ​ទេពកោសល្យ​អគ្គីសនី ថាមពល និង​ទូរគមនាគមន៍​យុវជន​ត្រូវមាន​ចំណេះដឹង​មូលដ្ឋាន​លើ​មុខវិជ្ជា​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា ។ ក្នុងនោះ​ផងដែរ ដើម្បី​ទទួលបាន​សញ្ញាបត្រ​ថ្នាក់​បរិញ្ញាបត្រ​លើកមុខ​ជំនាញ​នេះ​និស្សិត​ត្រូវ​សិក្សា​រយៈពេល​ប្រាំ​ឆ្នាំ ស្មើនឹង១២០ក្រេ​ឌី​ត​យ៉ាងតិច។ ពេល​បញ្ចប់​បរិញ្ញាបត្រ​លើ​មុខជំនាញ​នេះ និស្សិត​នឹង​ទទួលបាន​ចំណេះដឹង​ទាក់ទង​ការយល់ដឹង​ពី​អគ្គីសនី​ក្នុង​អាគារ និង​ឧស្សាហកម្ម។ យល់ដឹង​ពី​ការ​ផ្គត់​ផ្គង​ថាមពលអគ្គីសនី​ក្នុង​ផ្នែក​ឧស្សាហ​រកម្ម និង​ការ​ចែកចាយ​ថាមពលអគ្គីសនី ដឹង​ពី​រោងចក្រ​អគ្គីសនី​និង​អនុ​ស្ថានីយ អគ្គីសនី បណ្ដាញអគ្គីសនី។ យល់ដឹង​ពី​ស្វ័យ​ប្រតិកម្ម​ទំនើប​ក្នុង​សហគ្រាស​ឧស្សាហកម្ម និង​យល់ដឹង​ពី​ប្រព័ន្ធ​ទូរគមនាគមន​ចល័ត និង​អចល័ត។
 
និស្សិត​ដែល​សិក្សា​ជំនាញ​ទេពកោសល្យ អគ្គីសនី ថាមពល និង​ទូរគមនាគមន៍ ឬ​បរិញ្ញាបត្រ​ទេពកោសល្យ អគ្គីសនី ថាមពល និង​ទូរគមនាគមន៍ នេះ​អាច​ទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​ឬ​មុខនាទី​ដូចជា ធ្វើ​នៅ​រោងចក្រ ឬ​ក្រុមហ៊ុនអគ្គីសនី ក្រសួង​ឧស្សាហកម្ម រ៉ែ​និង​ថាមពល។ ធ្វើការ​នៅ​ក្រុមហ៊ុន​ផលិត​ថ្នាំជក់ ក្រុមហ៊ុនទូរស័ព្ទ​ចល័ត និង​អចល័ត អង្គការ​និង​តាម​ស្ថាប័នផ្សេង។ 
 
ប្រភព៖ សៀវភៅ «មគ្គុទេសក៍ សម្រាប់​ការជ្រើសរើស​គ្រឹះស្ថានសិក្សា និង មុខជំនាញ​បន្ត​ការសិក្សា​នៅ​កម្រិត​ឧត្ដមសិក្សា», មីនា.២០១៥. នាយកដ្ឋាន​ឧត្ដមសិក្សា។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com