ជាតិ
សង្គមជាតិ
ក្រសួង​អប់រំ ប្រារព្ធ​ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃទី៧ខែតុលា
04, Oct 2015 , 11:17 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​រៀបចំ​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ ថ្ងៃទី៧ខែតុលា ខាងមុខ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។


 
ទិវា​គ្រូបង្រៀន​ពិភពលោក ប្រារព្ធ​ឡើង​ក្នុង​គោលបំណង សម្តែង​នូវ​ការដឹងគុណ​ចំពោះ​គ្រូបង្រៀន​ទាំងអស់ ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី ក្នុង​ការខិតខំ​ព្យាយាម​បង្ហាត់បង្រៀន​សិ​ស្សា​នុ​ស្សិត-និស្សិត។ 
 
«លើកកម្ពស់​សក្តានុពល​គ្រូបង្រៀន ដើម្បី​កសាង​សង្គម​ប្រកបដោយ​និរន្តរភាព»គឺជា​ប្រធាន​សម្រាប់​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ឆ្នាំ២០១៥នេះ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com