អន្តរជាតិ
សត្វ​ពស់​យក្ស​ដ៏​ធំ​មួយ​ក្នុង​ពិភពលោក​ត្រូវបាន​រកឃើញ និង​ដាក់ច្រវ៉ាក់​ដើម្បី​កាត់បន្ថយ​ភាពកាចសាហាវ
04, Oct 2015 , 9:00 pm        
រូបភាព
ដោយ: ធីតា
សត្វ​ពស់​យក្ស​នេះ​មាន​ក្បាល​ដ៏​ធំ និង​ខ្លួន​ប៉ោង​ដូច​គេ​សប់។ រូបរាង​របស់​វា​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ព្រឺក្បាល។ តាមរយៈ​រូបរាង​ដ៏​ធំ​នេះ យើង​អាច​ដឹងបាន​ហើយ​ថា វា​ជាស​ត្វ​ដែល​ស៊ី​មិនចេះ​ស្កប់ស្កល់​នោះទេ។

 
សត្វ​ពស់​នេះ​ត្រូវបាន​គេ​ដាក់ច្រវ៉ាក់ បន្ទាប់ពី​គេ​ចាប់​វា​បាន​នៅក្នុង​ព្រៃ។ តែ​ទោះបីជា​ជាប់​ច្រ​វ៉ា​ក់​ហើយក៏​ដោយ ក៏​វា​មិនអាច​កាត់បន្ថយ​នូវ​ភាព​កាច​ហាវ​របស់​វា​បានដែរ។
 
កាលពី​ខែសីហា​កន្លងទៅ សត្វ​ពស់​ប្រវែង​ជិត ៨ ម៉ែត្រ​មួយ​ក្បាល​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ក្រុង​បាងកក ប្រទេស​ថៃ ហើយ​សត្វ​ពស់​យក្ស​មួយ​ក្បាល​ទៀត​ប្រវែង​ជាង ៦ ម៉ែត្រ​ត្រូវបាន​គេ​ចាប់បាន​នៅ​ប្រទេស​ប្រ៊េ​ស៊ី​ល​កាលពី​ខែកុម្ភៈ នៅពេលដែល​វា​បាន​លូន​ចូលទៅក្នុង​កសិដ្ឋាន​ចិញ្ចឹមសត្វ​មួយ​ដើម្បី​រក​ចំណី​ពេល​ថ្ងៃ៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com