បទយកការណ៍ / បទសម្ភាសន៍
យ៉ានតាមដងផ្លូវ
តុក តុក តុក នាយ យ៉ាន ប្រមាញ់អ្នកលក់គុយទាវចល័តដែលមិនសូវរួសរាយ
× នៅក្នុងខណ្ឌពោធិ៍សែនជ័យ នាយ យ៉ាន បានព្យាយាមតាមសម្ភាសន៍ក្រុមអ្នកលក់គុយទាវចល័តមួយក្រុម ដែលមានបុរសចំណាស់ម្នាក់ជាអ្នកធ្វើគុយទាវ និងក្មេងប្រុស២នាក់ជាអ្នកគោះឬស្សី ដើម្បីពពាយនាយលក់គុយទាវ។ នាយ យ៉ាន មិនសូវបានទទួលចម្លើយពីអ្នកលក់គុយទាវទាំង៣នាក់ឡើយ ដោយសារពួកគេមិនសូវរួសរាយ និងមិនសូវនិយាយច្រើនឡើយ។ ប៉ុន្តែពួកគេបែរជាសួរនាយ យ៉ាន ពីការងារនាយ យ៉ាន វិញ។ ទោះជាមិនមានព័ត៌មានច្រើនពីក្រុមអ្នកលក់គុយទាវចល័តនេះក៏ដោយ ប៉ុន្តែនាយ យ៉ាន ចង់បង្ហាញជាអនុស្សាវរីយ៍នូវមុខរបរដ៏ចំណាស់មួយនេះ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពបាត់បង់។ ពលរដ្ឋខ្មែរវ័យចំណាស់ប្រាកដជានៅចាំបានពីសំឡេងនៃការគោះកំណាត់ឬស្សីជាចង្វាក់ភ្លេងនៅពេលយប់ នៅតាមដងផ្លូវ ជាពិសេសក្នុងរាជធានីភ្នំពេញ កាលពី២០ ឬ៣០ឆ្នាំមុន។
សូមលោកអ្នកស្តាប់ការសន្ទនារបស់ នាយ យ៉ាន ជាមួយក្រុមអ្នកលក់គុយទាវចល័ត៖
© រក្សាសិទ្ធិដោយ thmeythmey.com