អន្តរជាតិ
ក្មេងប្រុស​ដ៏​អស្ចារ្យ​ម្នាក់​អាច​រស់រាន​បាន បន្ទាប់ពី​គ្រូពេទ្យ​វះកាត់​ត​ភ្ជាប់​ក្បាល
04, Oct 2015 , 3:40 pm        
រូបភាព
ដោយ: ធីតា
ក្មេងប្រុស​អច្ឆរិយៈ​អាយុ១៦ ខែ​ម្នាក់​មានជីវិត​រស់រាន បន្ទាប់ពី​គ្រូពេទ្យ​ជំនាញ​មួយក្រុម​វះ​កាត់ត​ភ្ជាប់​ក្បាល​ឡើងវិញ ដោយ​ប្រើ​ខ្សែលួស​និង​ឆ្អឹង​កង​មួយ​កង់។

 
Jackson Taylor គួរតែ​បាន​បាត់បង់​ជីវិត​ទៅហើយ​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ​រវាង​រថយន្ត និង​រថយន្ត។កម្លាំង​ប៉ះទង្គិច​ដ៏​ធ្ងន់ធ្ងរ​នោះបាន​ធ្វើ​ឲ្យ​ក្បាល​របស់​ក្មេង​តូច​នេះ​ដាច់ចេញពី.ក នៅ​ផ្នែក​ខាងក្នុង។ តែ​មិនគួរ​ឲ្យ​ជឿ​សោះ​ថា បច្ចុប្បន្ន គ្រូពេទ្យ​អាចធ្វើ​ការតភ្ជាប់​ក្បាល​វិញ​បាន​នេះ​បើតាម​បណ្តាញ​ព័ត៌មាន 7NewsMelbourne ។ការវះកាត់​នេះ​ប្រើ​រយៈពេល ៦ ម៉ោង។
 
លោក​វេជ្ជបណ្ឌិត Askin បាន​មានប្រសាសន៍ថា៖ « ក្មេងៗភាគច្រើន​មិនអាច​រស់​បានទេ នៅពេលដែល​ដាច់​ក​ទៅហើយនោះ។ បើទោះបីជា​យើង​អា​ចត​ភ្ជាប់​ក្បាល​ឡើងវិញ​ក៏ដោយ ក៏​ពួកគេ​មិនអាច​ធ្វើ​ចលនា ឬ​ដកដង្ហើម​បាន​ទៀត​ដែរ »។
 
Jackson ត្រូវ​ពាក់​ឧបករណ៍​ម្យ៉ាង​នៅ​នឹង​ក្បាល ដើម្បី​ជួយ​ទប់​លំនឹង​ដងខ្លួន ហើយ​ឧបករណ៍​នេះ​នឹងត្រូវ​ដកចេញ​នៅ ៨ សប្តាហ៍​ក្រោយ។ បន្ទាប់ពី​ដោះ​វា​ចេញ Jackson នឹង​អាច​ប្រើ​ជីវិត​រស់នៅ​ដូច​ធម្មតា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com