ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី៖ ប្រជារាស្ត្រ​ខ្មែរ ជា​តុលាការ​ចុងក្រោយ​ដែល​អាច​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ
04, Oct 2015 , 3:46 pm        
រូបភាព
រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
រូបភាព៖ ហ្វេសប៊ុក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា  តុលាការ​ធំ​បំផុត​ដែល​សម្រេច​ក្តី​ចុងក្រោយ​គឺ​ប្រជារាស្ត្រ​ខ្មែរ ។  ការ​ថ្លែង​បែបនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ជនរងគ្រោះ​ដែល​ស្លាប់ នៅក្នុង​ព្រឹត្តិការណ៍​ផ្ទុះ​គ្រាប់បែក​នៅមុខ​អតីត​រដ្ឋសភា នា​ថ្ងៃទី​នៅ​ថ្ងៃទី៤ខែតុលា​នេះ។



ស្តាប់សំឡេងលោក សម រង្ស៊ី 



 
នៅ​ចំពោះមុខ​ក្រុមគ្រួសារ​ជនរងគ្រោះ លោក សម រង្ស៊ី បាន​ថ្លែងបន្តថា រយៈពេល ១៨ឆ្នាំ​ហើយ នៅតែ​មិនទាន់បាន​យុត្តិធម៌​វែកមុខ​ជនឧក្រិដ្ឋ​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់។ លោ​កថា​តុលាការ​គ្មាន​ឆន្ទៈ​រក​ការពិត​លាតត្រដាង​ការពិត ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ ដូច្នេះ​បើតាម​ប្រធាន​គណបក្សប្រឆាំង​រូបនេះ គេ​មិនអាច​រំពឹង​លើ​តុលាការ​សព្វថ្ងៃនេះ​ទេ​តែ​រំពឹង​លើ​ប្រជារាស្ត្រ​ខ្មែរ។ ប្រជារាស្ត្រ​ខ្មែរ​ដែល​លោក សម រង្ស៊ី ចង់​សំដៅទៅ​សិទ្ធិអំណាច​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី ពោលគឺ​មានន័យថា ប្រសិនបើ​គណបក្ស​លោក​ឈ្នះឆ្នោត រដ្ឋាភិបាល​របស់លោក សម រង្ស៊ី នឹង​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ទាំងនោះ។  
 
ជាមួយគ្នា​នោះដែរ លោក សម រង្ស៊ី ក៏បាន​ថ្លែង​ធានាថា តុលាការ​នឹងធ្វើ​ការ​ដោយ​ឯករាជ្យ ក្រោម​ការដឹកនាំ​របស់​ខ្លួន ព្រមទាំង​បញ្ចប់​វប្បធម៌​និ​ទណ្ឌ​ភាព​ផងដែរ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com