បទយកការណ៍ / បទសម្ភាសន៍
កម្ពុជាត្រូវការអ្នកបច្ចេកទេសព័ត៌មានវិទ្យាច្រើនទៀត
× មាននិស្សិតតែ៨ភាគរយប៉ុណ្ណោះក្នុងចំណោមនិស្សិតទាំងអស់ ដែលជ្រើសរើសសិក្សាជំនាញបច្ចេកវិទ្យាព័ត៌មាន។ តួលេខនេះត្រូវបានបញ្ជាក់ដោយលោកបណ្ឌិត សេង សុភាព វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហៅកាត់ថា «NIPTICT» (ណិបតិច)។ លោក សេង សុភាព កត់សម្គាល់ថា វានៅមានភាពខ្វះខាតនៃការផ្សាព្វផ្សាយអំពីអនាគតការងារសម្រាប់និស្សិតផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលអាចធ្វើឲ្យយុជនមិនហ៊ានសម្រេចចិត្តសិក្សាជំនាញនេះ ដែលកំពុងតែជាតម្រូវការទីផ្សាររបស់កម្ពុជា។ ដោយសារតែកម្ពុជាត្រូវការអ្នកជំនាញព័ត៌មានវិទ្យានេះច្រើន ក្រសួងប្រៃសណីយ៍ក៏បានបើកវិទ្យាស្ថានជាតិរបស់ខ្លួនមួយដើម្បីបណ្តុះបណ្តាលធនធានមនុស្សឲ្យបានកាន់តែច្រើនក្នុងវិស័យព័ត៌មានវិទ្យានេះ។
តើវិស័យព័ត៌មានវិទ្យាមានតម្លៃខ្លាំងយ៉ាងណាក្នុងទីផ្សារការងារនៅកម្ពុជា សូមលោកអ្នកស្តាប់បទសម្ភាសន៍រវាងលោក លាង ដឺលុច និពន្ធនាយកសារព័ត៌មានថ្មីៗ និងលោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT ដូចតទៅ៖
Tag:
ព័ត៌មានវិទ្យា
សេង សុភាព
© រក្សាសិទ្ធិដោយ thmeythmey.com