កីឡាអន្តរជាតិ
អន្តរជាតិ
ហង្ស​ក្រហម នឹង​តែងតាំង​លោក Klopp ជា​អ្នកចាត់ការ​ថ្មី​នា​ចុង​សប្តាហ៍​នេះ
06, Oct 2015 , 10:19 am        
រូបភាព
Liverpool នឹង​ប្រកាស លោក Jürgen Klopp ជា​អ្នកចាត់ការ​ថ្មី​ជំនួស​លោក Brendan Rodgers នៅ​ចុង​សប្តាហ៍​នេះ​បន្ទាប់ពី​អតីត​គ្រូបង្វឹក​ក្រុម​Borussia Dortmund ជនជាតិ​អាល្លឺម៉ង់​រូបនេះ​បាន​បង្ហាញថា​គាត់​នឹង​ទទួល​នូវ​ការផ្តល់ជូន​របស់​ក្លិប​ដើម្បី​ផ្លាស់​ទៅ​ទឹកដី​Anfield។ នេះ​បើ​យោងតាម​សារព័ត៌មាន Telegraph។

 
ការជ្រើសរើស​របស់លោក Klopp ក្នុងការ​មកកាន់​តំណែង​នេះ​ហាក់ដូចជា​ផ្លូវការ​ទៅហើយ​ដែល​គេ​ជឿជាក់ថា​ការចរចារ​នឹង​បញ្ចប់​នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុននេះ។ អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់ វ័យ៤៨ឆ្នាំ​ខាងលើ​មិន​មានការ​ខ្វល់ខ្វាយ​អ្វី​ឡើយ​ក្នុងការ​មក​ដឹកនាំ​ក្រុម​ដែលមាន​ធនធាន​កីឡាករល្អៗស្រាប់ ហើយនឹង​អាច​ចុះកិច្ចសន្យា​លើ​កិច្ចព្រមព្រៀង​រយៈពេល៣ឆ្នាំ​ថែម​ទៀតផង។
 
សូមបញ្ជាក់​ផងដែរ​ថា​លោក Jürgen Klopp ជា​បេក្ខភាព​ទីមួយ​ក្នុងការ​មក​ដឹកនាំ​ក្រុម ហង្ស​ក្រហម Liverpool បន្ទាប់ពី​មានការ​បណ្តេញចេញ​លោក Rodgers ជា​អ្នកចាត់ការ​ដោយសារ​ដឹកនាំ​មិនបាន​ល្អ​សោះ​នា​រយៈពេល​ជាង៣ឆ្នាំ​ចុង​ក្រោយនេះ។ ហើយ​ក្នុងនោះដែរ​បេក្ខភាព​បន្ត​បន្ទាប់ពី​លោក Klopp មានដូចជា អតីត​គ្រូបង្វឹក Chelsea និង Real Madrid លោ​ល Carlo Ancelotti, លោក Frank de Boer អ្នកចាត់ការ​ក្លិប Ajax, លោក Walter Mazzarri អតីត​អ្នកចាត់ការ Inter Milan, លោក Jurgen Klinsmann អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​អាមេរិក, លោក Ronald Koeman ដែល​កំពុង​ដឹកនាំ​ក្រុម Southampton បាន​យ៉ាង​ល្អ​បច្ចុប្បន្ននេះ។
 
 

Tag:
 EPL
© រក្សាសិទ្ធិដោយ thmeythmey.com