កីឡាជាតិ
ជាតិ
MMA កម្ពុជា​នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​នា​ខែវិច្ឆិកា
06, Oct 2015 , 4:04 pm        
រូបភាព
ដោយ:
សមាគម​កីឡា​វាយ​ដាក់​ទ្រុង កម្ពុជា (MMA) នឹង​រៀបចំ​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ២០១៥ ក្នុង​ប្រភេទ​ទម្ងន់ ៥៧ និង៦៦គីឡូក្រាម នៅ​ថ្ងៃទី១១ ដល់​ថ្ងៃទី១៤ ខែវិច្ឆិកា នៅ​ណាហ្គា​វើ​ល ខាងមុខនេះ។ កីឡាករ​ចូលរួម​ប្រកួត​មាន​ចំនួន ២២នាក់ មកពី​ក្លឹប​ចំនួន ១៣ ប៉ុន្តែ​ចំនួន​កីឡាករ​អាចមាន​ការថយចុះ ឬ​កើនឡើង​អាស្រ័យ​លើ​ការប្រកួត​តេ​ស្តិ៍​សមត្ថភាព។ នេះ​ជាការ​បញ្ជាក់​របស់លោក ធិ​ន វិចិត្រ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា។



កីឡាករ (MMA) ដែល​នឹងចូលរួម​ប្រកួត​សម្រាប់​ទម្ងន់ ៥៧គីឡូក្រាម​មាន  កីឡាករ វី តារា (ក្លឹប​ល្បុក្កតោ ស) កីឡាករ ប្រាក់ បាន់​ស៊ីន និង តក់ ភ័​ណ្ឌ (ក្លឹប​ម្កុ​ជរា​សីហ៍) កីឡាករ ហ៊ុន គី​រី ម(ក្លឹប​តា​ព្រហ្ម​មានជ័យ) កីឡាករ ចាន់ មករា និង និង សម្បត្តិ ខេមរា (ក្លឹប​ល្បុក្កតោ​អង្គ​មាន​រិ​ទ្ធិ) កីឡាករ ថៃ រិទ្ធី (ក្លឹប​នាគរាជ​គុន​ខ្មែរ) កីឡាករ ឡុង ផល្លា (ក្លឹប​សាល​វ័​ន្ត​កីឡា) និង​កីឡាករ ជួង ទី​តា និង ជឹម ចិ​ត្រា មកពី​ក្លឹប​ខ្លារខិន។
 
ចំណែក​ទម្ងន់ ៦៦គីឡូក្រាម​មាន​កីឡាករ សេរី សុផាត និង ឈន ឈៀង (ក្លឹប​ល្បុក្កតោ​អង្គ​មាន​រិ​ទ្ធ) កីឡាករ ឡុង ប៊ុន​យី​ម (ក្លឹប​សាល​វ័​ន្ត​កីឡា) កីឡាករ ឌឹ​ម ង៉ែត (ក្លឹប​រាជព្រឹក្ស) កីឡាករ ម៉ឺន ដា (ក្លឹប​ខ្លារខិន) កីឡាករ សំអាត ចាន់​រាជ (Cambodia Top Team) កីឡាករ លី សារ៉ន (ក្លឹប​សុភា​នូ​មានជ័យ) កីឡាករ ស៊ឹម ប៊ុន​ស្រ៊ន់ (ក្លឹប​រាជសីហ៍ យូ​ដូ) រតនា ណ​យ និង ចាន់ រក្សា (ក្លឹប​អេ​ភូ​ថង​កីឡា) កីឡាករ រឿង សុផាន់​ដា​នី (ក្លឹប​ល្បុក្កតោ ស) និង កីឡាករ នឿន ប៊ុនធឿន មកពី​ក្លឹប​ព្រៃវែង។

ការប្រកួត​នេះ​ធ្វើឡើង​តាម​រូបមន្ត​វាយ​វិលជុំ ដើម្បី​ជ្រើស​រើសយក ៤នាក់​ក្នុង​ប្រភេទ​ទម្ងន់នីមួយៗ ដើម្បី​បន្ត​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត និង​ផ្តាច់​ព្រ័ត ដើម្បី​ជ្រើសរើស​ជើងឯក៕


Tag:
 MMA
© រក្សាសិទ្ធិដោយ thmeythmey.com