ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហង់ ជួន ណា​រ៉ុ​ន ថា គ្រូបង្រៀន​ចង់​បបួល​លោក សម រង្ស៊ី ប្រឡង​វិញ្ញាសា​ខ្មែរ
07, Oct 2015 , 12:53 pm        
រូបភាព
រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​ប្រតិកម្មខ្លាំងៗនឹង​ការលើកឡើង​របស់លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែលថា​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ខ្សោយ និង​សញ្ញាបត្រ​មិនសូវ​មានតម្លៃ។លោក ហង់ ជួន ណា​រ៉ុ​ន បានចាត់ទុក​ប្រសាសន៍​លោក​សម រង្ស៊ី ថា ជាការ​មើលងាយ និង​វាយប្រហារ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ហើយ​លោក​មិនអាច​ទទួលយក​បានឡើយ។ លោក​រដ្ឋមន្ត្រី ក៏​អះអាងថា ក្រោយពី​ការលើកឡើង​នេះ មាន​គ្រូបង្រៀន​ខ្លះ​ចង់​បបួល​លោក សម រង្ស៊ី ប្រឡង​វិញ្ញាសា​ខ្មែរ​ជាមួយគ្នា ដើម្បី​រក​អ្នកខ្សោយ និង​អ្នកខ្លាំង។



ស្តាប់​ប្រសាសន៍​របស់លោក ហង់ ជួន ណា​រ៉ុ​ន នៅក្នុង​ពិធី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅថ្ងៃនេះ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា។





Tag:
 សម រង្ស៊ី
 ហង់ ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com