ប្លែកៗ
អន្តរជាតិ
សុនខបង្ហាញពីក្តីរំភើបរបស់វា ពេលឃើញម្ចាស់ធំត្រឡប់មកដល់ផ្ទះវិញ
× វីដេអូមួយបង្ហាញពីអារម្មណ៍របស់កូនក្មេង និងសត្វឆ្កែដែលឈរជិតគ្នា មើលតាមទ្វារកញ្ចក់ ពេលឃើញឪពុកដែលជាម្ចាស់របស់សត្វឆ្កែដែរនោះ ត្រឡប់មកដល់ផ្ទះវិញ។ ទាំងមនុស្ស ទាំងសត្វឆ្កែ រំភើបដូចគ្នា។ កូនក្មេងទន្ទ្រាំជើង ឯឆ្កែវិញឈរជើងពីរ ប្រឹងបក់កន្ទុយ និងគ្រវីជើងមុខទាំងពីររបស់វាយ៉ាងញាប់ ប្រណាំងជាមួយក្មេងដែរ ដើម្បីបង្ហាញថា វាក៏ត្រេកអរ និងរំភើបមិនចាញ់ម្ចាស់តូចរបស់វាទេ។
ប្រាកដណាស់ វីដេអូនេះដែលបង្ហាញពីក្មេងតូច និងសត្វឆ្កែឈររង់ចាំដោយអន្ទះសារនៅមាត់ទ្វារនេះ ពិតជាថតដោយម្តាយរបស់ក្មេងតូចមិនខានទេ។ បន្ទាប់ពីម្តាយស្រែកប្រាប់ថា « ប៉ាម៉ោហើយ » ទាំងក្មេងតូច និងសត្វឆ្កែត្រេកអរយ៉ាងខ្លាំង។
ក្នុងវីដេអូនេះ តើកាយវិការរបស់កូនក្មេង និងសត្វឆ្កែ មួយណាគួរឲ្យអស់សំណើចជាង ?
វីដេអូ
© រក្សាសិទ្ធិដោយ thmeythmey.com