អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​បច្ចេកវិទ្យា​នៃ​ប្រទេស​ហូ​ឡង់​ដែលមាន​ឈ្មោះថា​Philipsបាន​សហការ​ជាមួយ​សែ​ល​កាត ក្នុង​ការលក់ និង​ចែកចាយ​ទូរស័ព្ទ smartphone
07, Oct 2015 , 4:53 pm        
រូបភាព
ដោយ: ថ្មីៗ
Philips បាន​ចូលរួម​សហការ​ជាមួយ​សែ​ល​កាត​ក្នុង​ការលក់​ទូរស័ព្ទ​ជាមួយ​គំនិត​ចាប់ផ្តើម ហាង​ក្នុង​ហាង។

Philips មាន​វត្តមាន​ក្នុង​សារព័ត៌មាន​ពិភពលោក​ក្នុងពេលថ្មីៗ ជាមួយ​ការចេញលក់​ទូរស័ព្ទ Android ថ្មី 2 ម៉ូ​ដែល​នៅក្នុង​ប្រទេស​ឥណ្ឌា ដើម្បី​ឆ្លើយតប​ទៅនឹង​អតិថិជន​ដែល​ត្រូវការ​ទូរស័ព្ទ​ដែលមាន​សមត្ថភាព​ខ្ពស់ (s358) និង​មធ្យម​ដែលមាន​មុខងារ​គួរ​ជាទី​ទុកចិត្ត (s309) ។ ខណៈពេលដែល  ម៉ូ​ដែល(s358)  មិនទាន់មាន​លក់​នៅក្នុង​ប្រទេស​កម្ពុជា ម៉ូ​ដែល(s309) ដែលមាន​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4 KitKat-based ជាមួយ​ល្បឿន 1GHz Dual-core  ដំណើរការ រួមជាមួយ RAM ទំហំ 512MB មាន​លក់​នៅ​ការិយាល័យ​កណ្តាល របស់​សែ​ល​កាត​ដែលជា​មួយ​ការផ្តល់ជូន​ពិសេស ។

កិច្ចព្រមព្រៀង​រវាង Philips និង ក្រុមហ៊ុន Cellcard នឹង​អនុញ្ញាតឱ្យ ការិយាល័យ​សែ​ល​កាត មាន​លក់​នូវ​ទូរស័ព្ទ​ទំនើប Philips ភ្ជាប់​មកជា​មួយ​ការផ្តល់ជូន​ជាពិសេស​ហើយ​មាន​នៅតែ​នៅក្នុង​ការិយាល័យ​សែ​ល​កាត​តែប៉ុណ្ណោះ។

លោក ជា មុនី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Polaris Mobile និង​អ្នក​ចែកចាយ Philips Mobile ក្នុងប្រទេស  កម្ពុជា ៖ " ក្រុមហ៊ុន Cellcard និង Philips មាន​ទស្សនវិស័យ​ដូចគ្នា​ក្នុងការ​ផ្តល់ជូន​អតិថិជន​នូវ​បច្ចេកវិទ្យា​បង្កើត​ថ្មី ដែល​ជះឥទ្ធិពល​វិជ្ជមាន​ទៅនឹង​ជីវិត​ប្រចាំថ្ងៃ​របស់​អតិថិជន។ យើង​ជឿជាក់ថា ភាពជា​ដៃគូ ដែលមាន​ទស្សនវិស័យ​ដូចគ្នា​មួយ​អាច​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន។ យើង​មាន​ក្ដីរំភើប​បំផុត ដោយបាន​ធ្វើការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន Cellcard មិន​ត្រឹមតែ​ធ្វើឱ្យ​អតិថិជន​យើង​កាន់តែច្រើន​អា​ចរក​ជាវ ទូរស័ព្ទ​របស់​យើង​នោះទេ ប៉ុន្តែ​បានកំណត់ និង​ណែនាំ ទូរស័ព្ទ​ដែល​សក្ដិសម​តាម​តម្រូវការ​នៅក្នុង​ទីផ្សារ​កម្ពុជា ជាមួយ​លក្ខណៈ​មុខងារ​ពិសេស​របស់​ទូរស័ព្ទ​ទំនើប​ដែលជា​ទី​ទុកចិត្ត កញ្ចប់​គម្រោង​ពិសេស និង​សេវា​ទូរស័ព្ទ​ចល័ត ដែល​ផ្តល់ជូន​ក្នុងតម្លៃ​សមរម្យ​សម្រាប់​អតិថិជន។ យើង​មាន​ក្ដីសង្ឃឹម​ជឿជាក់ និង​គាំទ្រ​គោល​គំនិត​ផ្ដួចផ្ដើម SIS(ហាង​ក្នុង​ហាង)  របស់​សែ​ល​កាត ហើយ​រំពឹងថា​កិច្ចសហការ​នេះ​នឹង​រួមចំណែក​ឆ្ពោះទៅរក​ភាពជោគជ័យ»

គំនិត​ផ្ដួចផ្ដើម SIS របស់​សែ​ល​កាត ជា​ផ្នែក​មួយ​នៃ​ការកែលម្អ​ការលក់​ក្នុង​ហាង​របស់ខ្លួន​ដែល​នឹងធ្វើ​ឲ្យ​សាខា​ក្រុមហ៊ុន សែ​ល​កាត ទាំងអស់​ក្លាយជា​ហាង​ទិញ​លក់​តែមួយ ដែលមាន​លក់​របស់រ​បរ​ដ៍​សំបូរបែប ដើម្បី​ផ្តល់នូវ​តម្រូវការ​ទូរ​គមនាគមន៍​របស់​អតិថិជន និង ចង់ឱ្យមាន​មាន​ភាពងាយស្រួល​ទាំងសងខាង។ ការិយាល័យ​កណ្តាល​សែ​ល​កាត នៅ​មហាវិថី​ព្រះសីហនុ នឹង​ក្លាយជា​ហាង SIS លើកដំបូង​ក្នុងការ​បម្រើ​នៃ​គម្រោង នេះ។ ការលក់​នេះ​នឹង​បន្តទៅ​ហាង​ទាំងអស់ នៅក្នុង​ទីក្រុង សំខាន់ៗក្នុង រយៈពេល​ប៉ុន្មាន​ខែ ខាងមុខនេះ។

"គម្រោង SIS មានបំណង ឆ្ពោះទៅរក ការផ្តល់ជូន​នូវ អតិថិជន​របស់​យើង​ដែលជា​សេវាកម្ម​រួម និង​ការកើនឡើង​នូវ​ភាពងាយស្រួល។ គោលបំណង​របស់​យើង​គឺ​បម្រើ​រាល់​អតិថិជន​ក្នុង វិស័យ​ទូរគមនាគមន៍​ចល័ត​ដែល​ត្រូវការ ឬ​ចង់បាន​ដំណោះស្រាយ នៅពេលណា​ពួកគេ​ឈាន​ជើង ចូលទៅក្នុង​ហាង ក្រុមហ៊ុន Cellcard ។ ភាពជា​ដៃគូ របស់​យើង​ជាមួយនឹង ស្មា​ត​ហ្វូ​ន របស់​ក្រុមហ៊ុន Philips និង ក្រុមហ៊ុនផ្សេងៗទៀត​ដែល​បានរួម​ចំណែក​ដល់​គោលបំណង​នេះ ហើយ​យើង​ក៏បាន​សរសើរ​នូវ មតិ​ឆ្លើយតប ជា​វិជ្ជមាន និង​សហប្រតិបត្តិការ​ពី ដៃគូ​របស់​យើង សម្រាប់​គម្រោង​នេះ ហើយ​យើង​នឹង ខិតខំ​ប្រឹងប្រែង ដើម្បី​ធ្វើឱ្យ​គម្រោង​នេះ និង​ដៃគូ​សហការ​ទាំង​អស់ទ​ទួលបាន​ជោគជ័យ។ "- Laszlo Bartas,  CCO, នៃ​ក្រុមហ៊ុន​សែ​ល​កាត

អតិថិជន​ដែល​បាន​ទៅ​ទីស្នាក់ការ​កណ្តាល ក្រុមហ៊ុន​សែ​ល​កាត អាច​ទទួលបាន​បម្រើ​ជូន​យ៉ាង​ពិសេស​នេះ​ចាប់ពី ថ្ងៃទី៧ ខែតុលា នេះ​តទៅ។

ម៉ូ​ដែល    តម្លៃ​លក់    ផ្តល់​ឥតគិតថ្លៃ    កាដូ​ឥតគិតថ្លៃ
E130     $22.00     លេខ​ពិសេស(មានតម្លៃ​ស្មើ $60)
លុយ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ $225
($2.5/ថ្ងៃ សម្រាប់​រយៈពេល ៣ខែ)
-    អង្គ​ចងចាំ​ទំហំ​4GB
-    អាវយឺត
E180     $45.00        
E310     $71.00        
S309     $92.00     -    លេខ​ពិសេស(មានតម្លៃ​ស្មើ $60)
លុយ​ទូរស័ព្ទ​ក្នុង​ប្រព័ន្ធ $275
-    ($2.5/ថ្ងៃ សម្រាប់​រយៈពេល ៣ខែ)    -    អង្គ​ចងចាំ​ទំហំ 8GB
-    អាវយឺត
V387     $270.00         -    អង្គ​ចងចាំ​ទំហំ
-    អាវយឺត

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com