ជាតិ
ជប៉ុន​ផ្តល់ជំនួយ​ជាង៨៨លាន​យ៉េន ដើម្បី​បង្កើន​សមត្ថភាព​កម្ចាត់​មីន​របស់ CMAC
07, Oct 2015 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ
 
រាជរដ្ឋាភិបាល​ជប៉ុន នឹង​ផ្តល់​ថវិកា​សរុប​ចំនួន៨៨,១៦៤,៨៩០លាន​យ៉េន ស្មើនឹង​ប្រមាណ៨០១,៤៩៩លាន​ដុល្លារ ដល់​អង្គការ​សកម្មភាព​កំចាត់មីន​ជប៉ុន(JMAS) ដើម្បី​អនុវត្ត​គម្រោង​បង្កើន​សមត្ថភាព​បោសសម្អាត​មីន​ដល់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) ជំហាន​ទី២ ។  



កិច្ចសន្យា​ផ្តល់ជំនួយ​នេះ នឹង​ចុះហត្ថលេខា​នៅ​ថ្ងៃទី៨ខែតុលា ក្រោម​អធិបតីភាព លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ អគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា និង​លោកស្រី ហ្វុ​ឈិ​កា​មិ ហិ​រុ​មិ ប្រធាន​តំណាង​អង្គការ JMAS នៅ​ស្ថានទូត​ជប៉ុន៕

© រក្សាសិទ្ធិដោយ thmeythmey.com