កាលពីពេលថ្មីៗនេះ ក្រុមការងារគោព្រៃStudioបានសាងភាពអស្ចារ្យមួយ តាមរយៈការច្នៃប្រឌិតបទSee You Again របស់បរទេស ទៅជាបទ See You Again Cambodia យ៉ាងពិរោះរណ្តំ ដែលមានលក្ខណៈខ្មែរសុទ្ធសាធដោយប្រើប្រាស់ឧបករណ៍បុរាណខ្មែរ៦ប្រភេទ មកប្រគំបញ្ចូលគ្នា។ បទ See You Again Cambodia បានទទួលការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកដែលប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុក ដោយពួកគេបានចែករំលែកបន្តគ្នា។