ជាតិ
ព្រះអាទិទេព​ល្អ​ភេទ​ស្រី ៖ ប្រាជ្ញាបារមិតា
12, Oct 2015 , 3:00 pm        
រូបភាព
ដោយ: ថ្មីៗ
នៅទីនេះ​យើង​ពុំ​សិក្សា​និមិត្តរូប​ស៊ីជម្រៅ នៃ​ព្រះ​នាង​ប្រាជ្ញា​បារមី​តា​ទេ ពោលគឺ​គ្រាន់តែ​លើក យក លក្ខណៈ​ចម្បង​មួយចំនួន​មក​បង្ហាញ​ប៉ុណ្ណោះ ។ នៅក្នុង​ចុង​ស.វ​ទី១២ និង​ដើម​ស.វ​ទី១៣ មាន ការ​លេចធ្លោ​ឡើង​នូវ​ចម្លាក់ របស់​ប្រាជ្ញា​បារ​មិ​តា ហើយ​ចម្លាក់​នេះ​ត្រូវបាន​ផ្សព្វផ្សាយ ទូទាំង​ចក្រ ភព​កម្ពុជទេស ។ ព្រះអាទិទេព ភេទ​ស្រី​អង្គ​នេះ តំណាង​ឲ្យ​គតិបណ្ឌិត​ឥត​ត្រើយត្រាន នៃ​ព្រះ​ពោធិសត្វ ។ ព្រះ​ប្រាជ្ញា​បារ​មិ​តា មាន​ព្រះ​សិរសា ១១ ពោលគឺ ៧នៅ​ជាន់​ក្រោម និង៤ទៀត​នៅ​ខាងលើ និង​ព្រះ​ហ​ស្ថ ២២ (១១ម្ខាង) ។



លក្ខណៈ​សំគាល់​មួយទៀត ដែល​បង្ហាញ​នូវ​សក្តានុភាព របស់ ប្រាជ្ញា​បារ​មិ​តា​គឺ​វត្តមាន របស់​ព្រះ អមិត​ភៈ នៅលើ ភ្នួ​ង​សក់ ។ ហើយ​នៅតាម​ចម្លាក់​សំរិទ្ធ​មួយចំនួន យើង​ឃើញ​គេ​តំណាង​ព្រះ​នាង ប្រាជ្ញា​បារ​មិ​តា ក្នុង​ឥរិយាបថ​ឈរ​ឬ​អង្គុយ ។ ជួនកាល គេ​ក៏​តំណាង​ព្រះ​នាង​ក្រោមរូបភាព​នៃ​អាទិទេព ភេទ​ស្រី ដែលមាន​ឈ្មោះថា ព្រះ​នាងទេវី​ឬ​ស្រី មាន​ព្រះ​សិរសា​តែមួយ ហើយ​នៅមាន​ដៃ​ឆ្វេង​កាន់ ផ្កាឈូក​មួយទង ។

វត្តមាន​របស់​ព្រះអាទិទេព​មហាយាន​ខាង​លើ​នេះ គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​នូវ ការរៀបចំ​នៃ​មនោ​គម​វិទ្យា​ក្នុង​ទិដ្ឋភាព សិ​ល​ធម៌​នា​សម័យ​វប្បធម៌​បាយ័ន ដែលជា​មាតា​មួយ ធ្វើ​ឲ្យ មនុស្ស​ខ្មែរ​មានសង្ឃឹម​ឡើងវិញ ក្រោយពី​មហន្តរាយ​នៃ សង្គ្រាម ៕

ដោយ បណ្ឌិត មី​សែ​ល ត្រា​ណេ
ដកស្រង់​ចេញពី​គេហទំព័រ www.khemaravidya.com




Tag:
 ខេមរវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com