បទយកការណ៍ / បទសម្ភាសន៍
តើ​នៅក្នុង​ភាសា​ខ្មែរ​អាច​ប្រើ​សញ្ញា​ក្បៀស ( , ) ដូច​ភាសារ​អង់គ្លេស​បាន​ឬ​អត់?
08, Oct 2015 , 9:59 pm        
រូបភាព
ភ្នំពេញ៖ នៅក្នុង​ភាសារ​ខ្មែរ គឺមាន​ប្រើ​សញ្ញា​ក្បៀស ( , ) ជា​យូរណាស់​មកហើយ ប៉ុន្តែ​ការប្រើ​សញ្ញា​ក្បៀស​នេះ ត្រូវ​ប្រើ​ទៅតាម​លក្ខខណ្ឌ នៃ​ការសរសេរ​អក្សរ​ខ្មែរ​ជា​ឃ្លា, ជា​ប្រយោគ​ឲ្យ​បានច្បាស់លាស់។ នេះ​ជាការ​បញ្ជាក់​របស់លោក​អនុប្រធាន​រាជបណ្ឌិតសភា​កម្ពុជា ច័ន្ទ សំណព្វ។



លោក​បណ្ឌិត​បាន​លើក​ជា​ឧទាហរណ៍​បួន​ឃ្លា​ពី​ការប្រើ​សញ្ញា​ក្បៀស​យ៉ាង​ដូច្នេះ៖ ១/ រទេះគោ​បរ​ង៉េ​ត​ង៉​ត​នៅលើ​ផ្លូវ។ ២/ សំឡេង​ឆ្កែ​លូល្វើយៗនៅឯ​ចុង​ភូមិ។ ៣/ មនុស្ស​ដើរ​ត្រសង​នៅតាម​ដងផ្លូវ។ ៤/ ស្រាប់តែ​ពេលនោះ​មាន​សន្ធឹក​សំឡេង​ខ្យល់ព្យុះ​កើតឡើង។ បួន​ឃ្លា​នេះ គឺ​មិនត្រូវ​សរសេរ​មួយ​ឃ្លា​ហើយ​ប្រើ​សញ្ញាខន្ធ () នោះទេ ព្រោះនេះ​ជាការ​រៀបរាប់​ពី​សកម្មភាព​បួន​ផ្សេងគ្នា ដែល​កើតឡើង​នៅក្នុង​ហេតុការណ៍​តែមួយ។ ដូច្នេះ​គេ​ត្រូវ​សរសេរ​ជា​ឃ្លា​ដដែល តែ​ប្រើ​សញ្ញា​ក្បៀស​ជំនួស​វិញ គឺ​ត្រូវ​សរសេរ​ជា រទេះគោ​បរ​ង៉េ​ត​ង៉​ត​នៅលើ​ផ្លូវ, សំឡេង​ឆ្កែ​លូល្វើយៗនៅឯ​ចុង​ភូមិ, មនុស្ស​ដើរ​ត្រសង​នៅតាម​ដងផ្លូវ, ស្រាប់តែ​ពេលនោះ​មាន​សន្ធឹក​សំឡេង​ខ្យល់ព្យុះ​កើតឡើង។

ខាងក្រោម​នេះ​ជា​សេចក្តីពន្យល់​លម្អិត​នៅក្នុង​បទសម្ភាសន៍​ខ្លី​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក​បណ្ឌិត ច័ន្ទ សំណព្វ អនុប្រធាន​រាជបណ្ឌិតសភា​កម្ពុជា ដូចតទៅ៖ 







Tag:
 អក្សរសាស្ត្រ​ខ្មែរ
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com