ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស ខេង និង លោក សម រង្ស៊ី នឹង​ជួបគ្នា​ម្ដងទៀត​នៅថ្ងៃនេះ
09, Oct 2015 , 9:23 am        
រូបភាព
បើ​មិនមាន​អ្វី​ប្រែប្រួល​នោះទេ​ប្រធាន​ក្រុម​មតិ​ភាគច្រើន និង​ភាគតិច នឹង​ជួប​ពិភាក្សាគ្នា​លើ​បញ្ហា​វិសោធនកម្ម​ច្បាប់​ជ្រើសរើស​ក្រុមប្រឹក្សា​បោះឆ្នោត​ឃុំ-សង្កាត់ និង​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា ជា​បន្ដទៀត នៅ​ម៉ោង៥ល្ងាច ថ្ងៃ​សុក្រ​នេះ នា​វិមាន​រដ្ឋសភា។



ចំណុច​នៅ​សេសសល់​ដែល​គណបក្ស​ទាំងពីរ​ត្រូវ​វិសោធនកម្ម​ច្បាប់បោះឆ្នោត ឃុំ-សង្កាត់​លើ៥ចំណុច ក្នុងនោះ​មាន៖ ទី១ ការ​ដង្ហែរ​ក្បួន​ពេល​ឃោសនាបោះឆ្នោត។ ទី២ ការលើក​ស្លាក​សញ្ញា​គណ​បក្ស​នៅ​ទីសាធារណៈ។ ទី៣ រយៈពេល​នៃ​ការឃោសនា។ ទី៤ ទោស​បញ្ញត្តិ​ទាក់ទង​នឹង​បេក្ខជន​ឈរឈ្មោះ និង​ទី៥ការដាក់ពិន័យ​លើ​មន្ត្រី​សាធារណៈ។ ចំណែកការ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា គឺ​នៅសល់​ចំណុច​មួយចំនួន និង​ត្រូវ​កែសម្រួល​ពាក្យពេចន៍​ខ្លះ​ឡើងវិញ។

គណបក្ស​សង្គ្រោះ​ជាតិ ​ដឹកនាំ​ដោយ​លោក សម រង្ស៊ី រីឯ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​លោក ស ខេង ដោយមាន​វត្តមាន​ចូលរួម​ពី​ក្រុមការងារ​ចម្រុះ​នៃ​គណបក្ស​ទាំងពីរ​ដែរ៕


© រក្សាសិទ្ធិដោយ thmeythmey.com