ជាតិ
អ្នកកាសែត​ខ្មែរ៤នាក់​ចូលរួម​ក្នុង​កម្មវិធី«ASEAN MEDIA BLOGGERS TOURISM HUNT 2015»
09, Oct 2015 , 3:08 pm        
រូបភាព
ដោយ: ថ្មីៗ
 
ភ្នំពេញ៖ ក្រសួងទេសចរណ៍ម៉ាឡេស៊ី(Tourism Malaysia) នឹង​រៀបចំ​កម្មវិធី«ASEAN MEDIA BLOGGERS TOURISM HUNT 2015» ចាប់ពី​ថ្ងៃទី១៦ ដល់ ថ្ងៃទី២១ តុលា​ខាងមុខនេះ ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍ វប្បធម៌ និង​កម្មវិធីសប្បាយៗមួយចំនួនទៀត នៅ​ប្រទេស​ម៉ាឡេស៊ី។




ជាមួយគ្នានេះ Tourism Malaysia ក៏បាន​អញ្ជើញ​អ្នកសារព័ត៌មាន​កម្ពុជា​ចំនួន ៤នាក់​ចូលរួម​ក្នុង​កម្មវិធី«ASEAN MEDIA BLOGGERS TOURISM HUNT 2015»នេះ ក្នុងនោះ​មាន​ខាង​សារព័ត៌មាន​អេ​ឡិច​ត្រូ​និ​ចថ្មីៗ (ThmeyThmey Online News)  សារព័ត៌មាន​ខ្មែរ​ថា​ម (Khmer Time News)ទស្សនាវដ្ដី​ឡា​រ៉េ​ន (La Reine Magazine) និង​សារព័ត៌មាន​សុខភាព (Health News)។ក្រៅពី​សារព័ត៌មាន​កម្ពុ​ជា ក៏មាន​អ្នកសារព័ត៌មាន​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន និង​ប្រទេសផ្សេងៗចូលរួម​កំសាន្ត​ក្នុង​កម្មវិធី​នេះដែរ។
 
បើតាម​គម្រោង​ដំណើរកម្សាន្ត​នេះ Tourism Malaysia នឹង​រៀបចំ​កម្មវិធី​កម្សាន្ដជាច្រើន ដូចជា កម្មវិធី Photo Hunt  កម្មវិធី Treasure Hunt កម្មវិធី Bicycle Race កម្មវិធី Explorerace  និង កម្មវិធី Telematch ជាដើម ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com