ជាតិ
ទូតអាមេរិក និងភរិយាជនជាតិខ្មែរថ្វាយបង្គំព្រះនៅវត្តឧណ្ណាលោមក្នុងថ្ងៃបិណ្ឌ១២
09, Oct 2015 , 5:41 pm        
រូបភាព
ដោយ: ថ្មីៗ
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកលោក William Heidt និងភរិយារបស់លោក​ដែលជាជនជាតិ​ខ្មែរ បាន​នាំគ្នា​ទៅថ្វាយបង្គំព្រះសង្ឃនៅវត្តឧណ្ណាលោម​នៅព្រឹកថ្ងៃសុក្រ​ដែលជា​ថ្ងៃបិណ្ឌទី​១២ ។ រូបភាព​នៃ​វត្តមាន​ស្វាមីភរិយា​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​នៅក្នុង​អារ៉ាម​ត្រូវបាន​បង្ហាញ​នៅក្នុង​ទំព័រ​ហ៊្វេសប៊ុកនៃស្ថានទូតអាមេរិកប្រចាំ​កម្ពុជា។



មិនត្រឹមតែតែបង្ហាញ​រូបថត​នៃ​ការ​អុជធូប ថ្វាយផ្កា​ប៉ុណ្ណោះទេ លោកឯកអគ្គរដ្ឋទូត​អាមេរិក​ក៏បាន​និយាយ​ឆ្លងឆ្លើយជាមួយ​ពលរដ្ឋ​ខ្មែរ​អ្នកគាំទ្រ​ទំព័រហ៊្វេសប៊ុក​ស្ថានទូតអាមេរិក​ដែរ។ ពួកគេសុំ​ឲ្យលោកឯកអគ្គរដ្ឋទូត​ទៅវត្ត​នៅដាច់ស្រយាលផងដែរ។



© រក្សាសិទ្ធិដោយ thmeythmey.com