ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​លោក ហ៊ុន សែន ដោះលែង​សកម្មជន​ខ្លួន
09, Oct 2015 , 9:17 pm        
រូបភាព
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះលែង​សកម្មជន​បក្ស​ខ្លួន ដែល​កំពុង​ជាប់ពន្ធនាគារ ដើម្បី​ឲ្យ​ពួកគេ​បាន​ជួបជុំ​គ្រួសារ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​នេះ ។ លោក សម រង្ស៊ី បាន​អំពាវនាវ​តាមរយៈ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្រោយពី​បញ្ចប់​កិច្ចពិភាក្សា លើ​ច្បាប់​ស្តីពី​ការបោះឆ្នោត​ឃុំ​សង្កាត់​និង បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋ​សភា នៅ​ថ្ងៃ​សុក្រ​នេះ។



ស្ដាប់​សំឡេង លោក សម រង្ស៊ី៖



ជាការ​ឆ្លើយតប​លោក ស ខេង មិនបាន​និយាយ​អ្វី​ច្រើន​ទាក់ទង​នឹង​ការអំពាវនាវ​របស់លោក សម រង្ស៊ី នោះទេ ដោយ​លោក ស ខេង គ្រាន់តែ​បញ្ជាក់ថា បញ្ហា​សកម្មជន​ជាប់ឃុំ​នេះ គឺ​ស្ថិតនៅលើ​គោលការណ៍​ច្បាប់។

ស្ដាប់​សំឡេង​លោក ស ខេង៖



គួរ​បញ្ជាក់ថា មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិប្រមាណ​ជា១៥នាក់ កំពុង​ជាប់ពន្ធនាគារ ក្រោយពី​មាន​ភាពចម្រូងចម្រាស់​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កន្លងមក៕


Tag:
 សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com