ជាតិ
កំណត់ហេតុ​ស្តីពី​ចម្លាក់​ព្រះ​វិស្ណុ ហៅ​អ្នកតា​រាជ នៅ​ប្រាសាទ​អង្គរ
13, Oct 2015 , 2:00 pm        
រូបភាព
ដោយ: ថ្មីៗ

ជុំវិញ​រូបសំណាក់​តំណាង​ឲ្យ ព្រះ​វិស្ណុ​នៅ​ប្រាសាទ អង្គរវត្ត មាន​សំនួរ​មួយចំនួន បាន​លើកឡើងថា តើ​ហេតុដូចម្តេច​បានជា​ពីមុន (មុន​ឆ្នាំ ១៩៩៣) ចម្លាក់​ខាងលើនេះ គ្មានព្រះកេស ? ហើយ​បន្ទាប់មក​មាន ព្រះ​កេស ជា​ស៊ីម៉ងត៍​ទៅ វិញ? ហើ​តើ​ព្រះ​កេស​ដែល​ភ្ជាប់​សព្វថ្ងៃនេះ វា​មាន​លំនាំ​ដូច​សម័យ​ដើម​ទេ? មួយ វិញទៀត ហេតុដូចម្តេច​បានជា​អ្នកស្រុក ហៅ​រូបចម្លាក់​នេះ​ថា​ជា អ្នកតា​រាជ​ទៅវិញ?



ជាបឋម​ត្រូវ​ជ្រាបថា ហេតុដែល​ចម្លាក់​នេះ​គ្មានព្រះកេស​ក៏ដោយ​សារ​ត្រូវ​ជន​ទុចរិត​កាត់​ផ្តាច់ចេញ ពី​ដងខ្លួន​មុន​ឆ្នាំ ១៩៩០ ហើយ​បន្ទាប់ពី​ឆ្នាំ ១៩៩៣ ត្រូវ​ប្រធាន​អភិរក្ស​ដ្ឋា​ន​អង្គរ លោក អួ​ង វន យកទៅ​ត ឡើងវិញ។ តែ​ក្នុងពេលនោះ​ពុំបាន​យក ព្រះ​កេស​ពិត​ទេ។ ទង្វើ​នេះ វា​មិន​សមស្រប និង ច្បាប់​ការអភិរក្ស បេ​តិក​ភ័​ណ្ឌ​ក៏​មែនពិត ក៏ប៉ុន្តែ​យ៉ាងហោចណាស់​វា​អាច​លំអ​ទិដ្ឋភាព​ទូទៅ​នៃ​រូបនេះ​ដែរ ។

គួររំឭកថា ទង្វើ​នះ​ក៏​ជាការ​បង្ហាញ​មួយ ដ៏​មាន​ប្រសិទ្ធិភាព ព្រោះ​ហេតុថា ដើម្បី​ការពារ និង អំពើ​ចោរ កម្ម​ផងដែរ ។ កុំភ្លេចថា នា​ជំនាន់​នោះ រាល់​ចម្លាក់​បុរាណ​ក្នុង​តំបន់​សៀមរាប​អង្គរ ត្រូវគេ​កាត់​ព្រះ​កេស​ទាំង អស់ លើកលែងតែ​ចម្លាក់​នៅក្នុង អភិរក្ស​ដ្ឋា​ន​សៀមរាប ។ ហើយ​មួយវិញទៀត នៅ​ឆ្នាំ ១៩៩៣ សូម្បីតែ​អភិរក្ស​ដ្ឋា​ន​ក៏ត្រូវ​ក្រុមចោរ​ប្រដាប់អាវុធ​មក​ប្លន់​ដែរ ។
ការបន្ត​ការ អភិរក្ស បេ​តិក​ភ័​ណ្ឌ​ជាតិ ដោយ​រាជរដ្ឋាភិបាល ក៏ត្រូវ​បានធ្វើ​ឡើង តាមរយៈ​ការដឹកជញ្ជូន វត្ថុ​បុរាណ​មួយចំនួនធំ​ពី​អភិរក្ស​ដ្ឋា​ន សៀមរាប ទៅ​សារមន្ទីរ​ជាតិ ភ្នំពេញ ជា​បណ្តោះអាសន្ន​ដែរ ។ ប្រសិនបើ មិន​ធ្វើ​ដូច្នោះ ចម្លាក់សំខាន់ៗនឹង​បាត់​បង់អស់ ដោយហេតុថា ស្ថានភាព​ប្រទេស​កម្ពុ​ជានា​ជំនាន់​នោះ ពុំ ទាន់​មាន​ស្ថេរភាព​ដូច​សព្វថ្ងៃនេះ​ទេ។
ខាងលើនេះ​គឺជា​ទស្សនៈ​វែងឆ្ងាយ​របស់លោក វណ្ណ ម៉ូលីវណ្ណ ដែលជា​ទេសរដ្ឋមន្ត្រី​នៃ​ឧ​ត្ត​ម​ប្រឹក្សា វប្បធម៌​ជាតិ ដែលមាន​រូបខ្ញុំ និង​លោក ជុច ភឿ ជា​អ្នកដឹកនាំ​ការជ្រើសរើស​ចំនួន​ចម្លាក់​ធ្វើបញ្ជី និង​ដឹក ជញ្ជូន​តាម​យន្តហោះ​ទៅកាន់​សារមន្ទីរ​ជាតិ​ភ្នំពេញ ។ ម្ល៉ោះហើយ តាមរយៈ​ការផ្លាស់ប្តូរ​ទីតាំង​នៃ​សម្បត្តិ វប្បធម៌​ជាតិសំខាន់ៗទាំងនោះ ព្រះ​កេស​ព្រះ​វិស្ណុ​ដ៏​ធំ​មួយ ហៅថា​អ្នកតា​រាជ​នោះ​ត្រូវបាន​រក្សាទុក​នៅ​សារ មន្ទីរ​ជាតិ​ភ្នំ​រហូតដល់​ឆ្នាំ ២០០៣ ។

ការដឹកជញ្ជូន វត្ថុ​បុរាណ ពី​សារមន្ទីរ​ជាតិ រាជធានី​ភ្នំពេញ វិល​ទៅ​ទុក​នៅ​កន្លែង​ដើម នៅ​ប្រាសាទ​អង្គរ វត្ត ដែលជា​ព្រះ​កេស​ព្រះ​វិស្ណុ​ពិតប្រាកដ​ពី​បុរាណ​នោះ បានធ្វើ​ក្នុង​ឆ្នាំ​បន្ទាប់ ដែល​នេះ​ចាត់ទុក ជាការ​ដឹក​វត្ថុ​បុរាណ​ជា​ជំនឿ​របស់​ប្រជាពលរដ្ឋ​ចេញពី សារមន្ទីរ​ជាតិ​លើក​ទី១ ចាប់តាំងពី ទសវត្សរ៍ ឆ្នាំ ១៩៩០មក។ ការដឹកជញ្ជូន​ព្រះ​កេស​ព្រះ​វិស្ណុ​បុរាណ​ពី​សារមន្ទីរ​ជាតិ ទៅ​ទុក​នៅ​ប្រាសាទអង្គរវត្ត​វិញ​នេះ​គឺ ធ្វើឡើង​តាម​សំណើរ​របស់លោក​ប្រធាន​អាជ្ញាធរ​អប្សរា យោងតាម​សេចក្តីត្រូវការ ទទូច​អង្វរ​របស់​អ្នកស្រុក នៅ​ខេត្តសៀមរាប។

សំណើរ​ខាងលើ ត្រូវបាន​សម្តេច ព្រះរាម​នរោត្តម​បុប្ផា​ទេវី រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ បានសម្រេច​ព្រះទ័យ​អនុញ្ញាត​ឲ្យ​ដឹក​ព្រះ​កេស​ព្រះ​វិស្ណុ ហៅ​តា​រាជ​នោះ ដើម្បី​យកទៅ​ត​ភ្ជាប់​នឹង​ដងខ្លួន​នៃ ព្រះ​វិស្ណុ នៅ​ប្រាសាទអង្គរវត្ត​វិញ​ហើយ ។

នៅក្នុង​ក្រសែភ្នែក​និង​ចិ​ត្ដរបស់​ពុទ្ធសាសនិកជន ខេត្តសៀមរាប​សព្វថ្ងៃនេះ បាន​មើលឃើញ និង គិតថា​សេចក្តីសុខ​របស់​ពួកគេ​ក៏​ដោយសារតែ​ព្រះ​កេស​ត្រូវបាន​ត​ភ្ជាប់​ដងខ្លួន​របស់​ព្រះ​វិស្ណុ​វិញ៕

ដោយ បណ្ឌិត មី​សែ​ល ត្រា​ណេ
ដកស្រង់​ចេញពី​គេហទំព័រ www.khemaravidya.com



Tag:
 ខេ​មរ​វិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com