ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តើ​គ្រូ​ចៅអធិការ, គ្រូសូត្រស្តាំ-ឆ្វេង, និង​អាចារ្យវត្ត ​មានតួនាទីធ្វើ​អ្វីខ្លះ?
15, Nov 2016 , 8:39 pm        
រូបភាព
ដោយ:
កំពង់ស្ពឺ៖ ព្រះ​តេជគុណ​វិចា​រប្ប​ញ្ញោ ខឹម ប៊ុន​ថេត វ័យ២២ព្រះវស្សា មាន​សង្ឃដីកា​ថា តួនាទី​គ្រូ​ចៅអធិការ​វត្ត គឺជា​អ្នកគ្រប់គ្រង​ទូទៅ​នៅក្នុង​វត្ត​អារាម ដូចជា មើល​ការខុសត្រូវ​ទាំង​ការសាងសង់, ការបណ្តុះបណ្តាល​ធនធាន​ព្រះសង្ឃ, និង​ពុទ្ធបរិស័ទ​ចេញចូល​នៅក្នុង​ទី​វត្ត​អារាម​ជាដើម។ ប៉ុន្តែ​ការគ្រប់គ្រង​ថវិកា​នៅក្នុង​វត្ត ត្រូវបាន​លោកគ្រូ​ចៅអធិការ​វត្ត​ពុទ្ធ​វង្សា​រាម ហៅ​វត្ត​អន្លង់​ក្របី ខឹម ប៊ុន​ថេត មាន​សង្ឃដីកា​ថា ការគ្រប់គ្រង​ថវិកា​នៅក្នុង​វត្តនីមួយៗ គឺ​អាស្រ័យ​លើ​ការស្រុះស្រួល​គ្នា​រវាង​ចៅអធិការ​វត្ត និង​គណៈកម្មការ​វត្ត ថា​ត្រូវ​ឲ្យ​អ្នកណា​ជា​អ្នក​ទុកដាក់​ថវិកា​ទាំងនោះ។


 
រីឯ គ្រូសូត្រស្តាំ និង​គ្រូសូត្រឆ្វេង គឺជា​ជំនួយការ​របស់​គ្រូ​ចៅអធិការ​វត្ត។ តួនាទី​របស់​គ្រូសូត្រស្តាំ និង​គ្រូសូត្រឆ្វេង គឺ​អាស្រ័យ​ទៅតាម​គ្រូ​ចៅអធិការ​វត្តនីមួយៗ ជា​អ្នកបែងចែក។ឧបមា​ថា បើ​គ្រូសូត្រស្តាំ​តម្រូវ​ឲ្យ​ជួយ​បង្រៀន​ព្រះសង្ឃ​នៅក្នុង​វត្ត, គ្រូសូត្រឆ្វេង​ត្រូវ​ជួយ​មើល​ការខុសត្រូវ​លើ​ការសម្អាត​ទីធ្លា​វត្ត, មើល​ការខុសត្រូវ​លើ​ជាង​ដែល​សាងសង់​នៅក្នុង​វត្ត។ល។ នេះ​ជា​សង្ឃដីកា​ពន្យល់​របស់​គ្រូ​ចៅអធិការ​វត្ត​អន្លង់​ក្របី​ស្តីពី​តួនាទី​របស់​គ្រូសូត្រស្តាំ-ឆ្វេង។ 
 
ចំណែកឯ តួនាទី​លោក​អាចារ្យវត្ត ព្រះតេជគុណ​ខឹម ប៊ុន​ថេត ពន្យល់ថា តួនាទី​របស់លោក​អាចារ្យវត្ត គឺជា​អ្នកដឹកនាំ​ពុទ្ធប​ស័​ទ​សូត្រធម៌ សមាទានសីល និង​ដឹកនាំ​ពុទ្ធប​ស័​ទ​ធ្វើ​នូវ​កិច្ច​ពិធីផ្សេងៗទាំង​នៅក្នុង​វត្ត និង​នៅតាម​ភូមិ​នានា។ល៕ 
 
សូម​និមន្ត និង​អញ្ជើញ​ស្តាប់​សេចក្តីពន្យល់​របស់​ព្រះតេជព្រះគុណ​វិចា​រប្ប​ញ្ញោ ខឹម ប៊ុន​ថេត ចៅអធិការ​វត្ត​ពុទ្ធ​វង្សា​រាម ហៅ​វត្ត​អន្លង់​ក្របី ដែល​ស្ថិតនៅ​ក្នុងស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជាមួយនឹង​ការសាកសួរ​របស់លោក ជាវ សំណាង អ្នកសារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ ដូចតទៅ៖



 
 

Tag:
 សាសនា
© រក្សាសិទ្ធិដោយ thmeythmey.com